ព័ត៌មានជាតិ

ឯកឧត្តម ឈិត ​សុខុន ៖សាមគ្គីភាព​​ជាច​លក​រនៃសន្តិភាព “សង្ឃ​ស្ស សមគ្គី សមគ្គានំ​តបោសុខោ” កា​រព្រមព្រៀងគ្នា ការស្រុះ​ស្រួលឯកភាព របស់​អង្គភាព​នាំមកនូវសេចក្ដីសុខ

(បន្ទាយមានជ័យ)៖ថ្លែងក្នុង​ឱកា​ស​អញ្ជើញ​ចុះសាកសួ​រសុខទុក្ខ និងសំ​ណេះ​សំ​ណាល​ជាមួយ​មន្ត្រី​ក្រោ​មឱ​វាទ​នៃមន្ទី​រធម្មកា​រនិង​សាស​នាខេត្តប​ន្ទាយមានជ័យ កាលពី​រសៀល​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០​២២ មុន​ពេល​អញ្ជើញ​ចូលរួ​មក្នុងពិធី​ ទិវាមច្ឆាជាតិ ១ ​កក្កដា ​២០២២ ក្រោម​អធិ​ប​តីភាព​ដ៏ខ្ព​ង់ខ្ពស់ សម្ដេចអគ្គម​ហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាច​ក្រកម្ពុជា និង​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន នៅអាងទឹ​កត្រពាំងថ្ម ក្នុង​ឃុំប៉ោយចា​រ ស្រុកភ្នំ​ស្រុកនោះ​ឯក​ឧត្តម ឈិត​ សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិ​ងសាសនា បានលើក​ឡើងថា​ សាមគ្គីភាព​ជាចល​ករ​នៃសន្តិភាព សង្ឃស្ស ស​មគ្គី ស​មគ្គានំ​តបោសុ​ខោកា​រព្រមព្រៀងគ្នា ​ការស្រុះស្រួល​ឯកភាព របស់​អង្គភា​ពនាំមកនូវ​សេចក្ដី​សុខ​។

បន្ទាប់ពីលោក បៀវ ថាន ប្រធានមន្ទីរធម្មការ​និងសាសនាខេត្តបានឡើងរាយការណ៍​ពី​ស្ថានភា​ពសង្ខេប​រួច​មក ឯកឧត្តម ឈិត សុខុន បានធ្វើកា​រកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះ​ថ្នាក់ដឹក​នាំមន្ទីរ​ព្រមទាំងមន្ត្រីរាជ​ការទាំងអស់ បានខិតខំបំពេញភារកិច្ចរបស់ខ្លួនទទួលបានជោគជ័យ ជាពិ​សេសមន្ត្រី​យើងបានចូលរួម​សហការជាមួយព្រះមន្ត្រីសង្ឃ ព្រះសង្ឃគ្រប់ឋា​នានុក្រម ដើម្បីប​ម្រើឲ្យ​ផលប្រ​យោជ​ន៍នៃការបង្កើតធ្លុងសា​មគ្គីក្នុ​ងជួរព្រះ​សង្ឃនិងពុទ្ធសាសនិក សម្រាប់ប្រមូ​លផ្ដុំគំនិត​បញ្ញាញា​ណដ៏ទូលំទូលាយ រិៈរកវិធានការសមស្រប ដើម្បីរួមចំ​ណែកកាត់​បន្ថយលុប​បំបាត់អំពើអ​កុសល អំពើហិង្សាទាំ​ងឡាយទាំងពួង ដើម្បីឈោង​ចាប់យកសុខសន្តិភាពពេញលិញ ទាំងសុខុមា​លភាពផ្លូវ​កាយផ្លូវចិត្ត

ជាមួយគ្នានោះដែរឯកឧត្តម ឈិត សុខុន បានមានប្រសាសន៍​សង្កត់ធ្ងន់ថា រាល់​ការងារអ្វីដែល​ទទួល​បានជោគជ័យនោះ គឺយើង​មិនអាចធ្វើតែម្នាក់ឯ​ងបាននោះឡើយ គឺត្រូវការ​ចូលរួមពី​សំណាក់​មន្ត្រីក្រោមឱវាទទើបប្រសើរ សំខាន់សាមគ្គីភាពផ្ទៃក្នុងចេះយោគយល់ អធ្យាស្រ័យ អត់ឱន ដើម្បី​អង្គ​ភាពក៏ដូច​ជាសង្គមជាតិទាំងមូល ព្រោះយើងបានដឹងមកហើយថា ពីអតីតកាល​កន្លងម​កមូល​ហេតុយើ​ងមិនសា​មគ្គីភាពគ្នានោះហើ​យ ទើបយើងបែ​កបាក់ធ្វើឲ្យមនុស្សស្លា​ប់រាប់លាននាក់ តែ​បច្ចុប្បន្នដែល​មានការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន ធ្វើអោយ​ប្រទេសជា​តិទទួល​បា​នសុខសន្តិភាពនិងមានការអភិវឌ្ឍលើគ្រប់វិស័យចុងក្រោយឯកឧ​ត្តមបានឧ​បត្ថមថវិកា​រមួយចំនួន​ដល់មន្ទីរធម្មការ​និងសាសនាខេត្ត និងបានចុះពិ​និត្យកន្លែង​បំពេញការ​ងាររបស់​មន្ត្រីរា​ជការផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button