លោកឧត្តមសេនីយ៍ទោ សេង ធារិន ដាក់ផែនការជូនកងកម្លាំង ត្រូវយកចិត្តទុកដាក់ ល្បាតត្រួតពិនិត្យ ឲ្យបានច្បាស់លាស់ ទាំងតំបន់គោក និងលើផ្ទៃទឹក តាមផែនការទទួលជោគជ័យជូនថ្នាក់លើ
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ អញ្ចើញចុះពិនិត្យកងកម្លាំងចំណុះទិសទី១ បន្ទាយមានជ័យ បំពេញប្រតិបត្តិការ ការសន្តិសុខសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងទិវាមច្ឆាជាតិ ថ្ងៃ១ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅអាងត្រពាំងថ្ម ឃុំប៉យចា ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ក្រៅពីកិច្ចការពារបូរណភាពទឹកដី កិច្ចការពារសុខសុវត្ថិភាពជូន ថ្នាក់ដឹកនាំ ក៏ជាភារកិច្ចសំខាន់ របស់កម្លាំង ដើម្បីធានាបាននូវសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាជន។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ បានដាក់ផែនការជូនកងកម្លាំងត្រូវយកចិត្តទុកដាក់ ល្បាតត្រួតពិនិត្យ អោយបានច្បាស់លាស់ ទាំងតំបន់គោក និងលើផ្ទៃទឹក តាមផែនការទទួលជោគជ័យជូនថ្នាក់លើ។ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណ ដល់មេបញ្ជាការគ្រប់បណ្តាកងឯកភាព និងគោលដៅទាំងអស់ដែលខិតខំយកចិត្តទុកដាក់ អនុវត្តន៍ភារកិច្ចប្រកបដោយភាពទទួលខុសត្រូវខ្ពស់៕