ព័ត៌មានជាតិ

កិច្ចប្រជុំបូ​កសរុប វាយតម្លៃ​ លទ្ធផលបោះ​ឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ​២០២២ នៅខេត្តព្រៃវែង ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង

(ព្រៃវែង)៖ថ្លែងក្នុងកិច្ចប្រជុំបូកសរុប វាយតម្លៃ លទ្ធផលបោះឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជា​ជនកម្ពុជា ខេត្តព្រៃវែង នាថ្ងៃទី២ ខែកក្កដា ឆ្នាំ​២០២២ សម្ដេចក្រឡាហោម ស ខេង អនុប្រធា​នគណបក្ស​ប្រជាជន​កម្ពុ​ជា និងជាប្រធាន​ក្រុមកា​រងារគ​ណបក្សប្រជា​ជនកម្ពុជា ចុះមូល​ដ្ឋានខេត្តព្រៃវែង និង​បា​ត់ដំបង បា​ន​មានប្រសាសន៍ថា នៅក្នុង​ការបោះឆ្នោតឃុំ សង្កាត់កន្លង​ទៅថ្មីៗ​នេះ គណ​បក្សប្រជាជ​នកម្ពុជា បានទទួលសំឡេង​ឆ្នោត​គាំទ្ររហូត ៥លាន ៣សែន ៧ម៉ឺន ៨ពាន់ ៧៧៣​សំឡេង ស្មើនឹង​៧៤,៣២ភាគរយ​នៃសន្លឹកឆ្នោ​តបានការ បានធ្វើឱ្យបេក្ខជ​នគណប​ក្សប្រជា​ជនកម្ពុជា កាន់កាប់​អាសនៈឃុំ សង្កាត់ ចំនួន៦​៨៤អាសនៈ ស្មើនឹង៧៦,៦​៨ភាគរយនៃ​អា​សនៈសរុប នឹងទទួលបា​នមុខតំណែងជាមេឃុំ ចៅស​ង្កាត់គ្រប់​ខេត្ត ក្នុងនោះ​មានឃុំ ​សង្កាត់​ចំនួន​២នៃខេត្តព្រៃ​វែង ដែលគ​ណបក្សបា​នកាន់​កាប់​អាស​នៈ១០០ភាគរយ។​

ជាមួមគ្នានោះដែរសម្ដេចក្រឡា​ហោម ស ខេង ក៏បានលើកទឹកចិត្តថ្នាក់​ដឹកនាំ និងសមាជិក សមា​ជិការក្រុមកា​រងារគណបក្សគ្រប់ថ្នាក់ ចូលរួមផ្ដល់យោបល់​ទៅលើបទពិសោ​ធទៅលើដំណើ​រកា​របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ថ្មីៗនេះដែលបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដូច​ការ​ប្ដេជ្ញាចិត្តឱ្យការបោះឆ្នោតនេះទទួលបានជោគជ័យ២ក្នុងពេលតែមួយ គឺឈ្នះការបោះឆ្នោត និង​ធ្វើឱ្យការ​បោះឆ្នោតប្រព្រឹត្តទៅដោយរលូន។

សម្ដេចក្រឡាហោម បញ្ជាក់ថា ក្នុងនាមសម្ដេចអគ្គម​ហាពញាចក្រី ហេង សំរិន ប្រធានកិត្តិ​យសគ​ណ​បក្ស និងសម្ដេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគ​ណបក្ស​ប្រជា​ជនកម្ពុជា បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុង​ខេត្តព្រៃ​វែងទាំងអស់ដែលបានរួម​ម្លាំងសាមគ្គីគ្នាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្នុង​ការ​បោះឆ្នោតឃុំ សង្កាត់ កន្លងទៅថ្មីៗនេះដើម្បីការពារសន្តិភាព និងការអភិវឌ្ឍ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button