ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសី ស៊ីម៉ងត៍ ដល់យោធិនជួបការលំបាក កសាងផ្ទះចំនួន១ខ្នង
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២២ បានចាត់តាំងលោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១១ ដឹកនាំកម្លាំង នាំយកអំណោយ របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមមានស័ង្កសី ស៊ីម៉ង់ត៍ និងសម្ភារមួយចំនួនចុះជួយធ្វើផ្ទះជូនយោធិនជួបការលំបាក នៅអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១១ ស្ថិតនៅភូមិកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ ជួសមុខឲ្យយោធិនជួបការលំបាក សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខចំពោះយោធិនជួបការលំបាក និងសូម ឯកឧត្តម និងលោកជំទាវ មានសុខភាពល្អបរិបូរណ៍ ទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងសូមគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត៕