កាស៊ីណូរបស់ឧកញ៉ា លឹម ហេង កំពុងផ្គើនទៅនឹងបំរាមរបស់រាជរដ្ឋាភិបាល បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងពពាក់ពពូន
ខេត្តឧត្ដរមានជ័យ៖អាជ្ញាធរខេត្តឧត្តរមានជ័យ ហាក់រក្សាភាពស្ងប់ស្ងាត់ ខណ:កាស៊ីណូរបស់ឧកញ្ញ៉ា លឹម ហេង កំពុងបើកដៃឲ្យខ្មែរចូលលេងយ៉ាងភ្លុកទឹកភ្លុកដី រហូតមានអ្នកខ្លះចាញ់បោសគូទខោ លក់អស់ដីធ្លី ផ្ទះសម្បែង រហូតខ្លះរត់ចោលស្រុក ព្រោះតែខ្មាស់គេជាដើម។
ប្រជាពលរដ្ឋដែលធ្លាប់ចាញ់អស់បោសគូទខោបានលួចបង្ហើប ទាំងភាពក្តុកក្តួលដោយខ្មាសគេពេក បានលើកឡើងថា កនកន្លងខ្លួនធ្លាប់លង់ចាញ់ល្បែងស៊ីសងក្នុងកាស៊ីណូខាងលើ ហើយសម្រេចចិត្តលក់ដីធ្លី ផ្ទះសម្បែង ដើម្បីបានលុយចូលលេងស្រង់ដើម ក៏ប៉ុន្តែនៅតែចាញ់ងើបមុខមិនរួចដដែល។
អ្នកចាញ់ល្បែងររូបនេះបញ្ជាក់ថា មិនមែនត្រឹមតែរូបខ្លួនម្នាក់ឯងនោះទេ ដែលលង់ខ្លួនចាញ់ល្បែងក្នុងកាស៊ីណូ ឈ្មោះ សាង៉ាំ រីស៊ត គឺមានពលរដ្ឋជាច្រើននាក់ទៀត ខ្លះលក់អស់ទ្រព្យសម្បត្តិ អស់ពីខ្លួន ព្រាត់ប្រាសក្រុមគ្រួសារ និងរត់ចោលស្រុកទៅធ្វេីការនៅប្រទេសគេ ដដោយសារចាញ់ល្បែងច្រើនពេក ណាមួយខ្មាស់គេផង ចង់គិតខ្លីម្តងៗទៀតផង។
ម្ចាស់កាស៊ីណូខាងលើត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់លោកឧកញ្ញា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលគ្រាន់តែក្នុងខេត្តឧត្តមានជ័យ លោកមានកាស៊ីណូរហូតទៅដល់បីរកន្លែងឯណ្ណោះ។
អ្នកមានភារកិច្ចការផ្នែកកាស៊ីណូ ក្នុងខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា កាស៊ីណូរបស់លោកឧកញ៉ា លឹម ហេង ដែលបើកដៃឲ្យខ្មែរចូលលេងតាមតែអំពើចិត្ត មានស្ថិតជាប់ព្រំដែនកម្ពុជា-ថៃ ជប់គគី, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងច្រកទ្វារអន្តរជាតិ ជាំសាងាំ។
យោងតាមអ្នកបានដឹងសាច់រឿងច្បាស់ អំពីកាស៊ីណូខាងលើបានបង្ហើថា ចាប់តាំងពីកាស៊ីណូខាងលើបើកដំណើរការ គេសង្កេតឃើញជនជាតិខ្មែរចូលលេងជារៀងរាល់ថ្ងៃ ខុសពីសេចក្តីជូនដំណឹង (ស.ជ.ណ) របស់ទីស្តីការគណ:រដ្ឋមន្ត្រី។ ស.ជ.ណ របស់គណៈរដ្ឋមន្ត្រីបានកំណត់ថា ក្នុងវង់ល្បែងកាស៊ីណូនីមួយៗ គឺបើកទទួលភ្ញៀវឲ្យចូលលេងតែជនបរទេសតែប៉ុណ្ណោះ ហើយដាក់កំហិតមិនឲ្យខ្មែរ ចូលលេងជាដាច់ខាត តែដោយឡែកកាស៊ីណូរបស់ឧកញ៉ា លឹម ហេង បែជាបើកឲ្យខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង ដោយផ្គើនទៅនឹងបំរាមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅវិញ។ដូច្នេះសង្ឃឹមថា អាជ្ញាធរខេត្តឧត្ដរមានជ័យ និងមានចំណាត់ការទៅលើកាស៊ីណូខាងលើនេះ ដើម្បីឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ប្រមុខរាជរដ្ឋាភិបាលដាក់ចេញ៕
សូមអញ្ជើញទស្សនានូវវីដេអូដែលមានដូចខាងក្រោម