ព័ត៌មានជាតិ

សិស្សដែលមាន​ជីវភាពខ្វះខា​ត នៅសាលាប​ឋមសិក្សា ភ្នំយាយសំ (ព្រៃឬស្សី) ១៤០នាក់ ទទួល​បានអំ​ណោ​យជា​សម្ភារៈសិក្សា ពីសប្បុរសជនក្រៅប្រទេស

(បន្ទាយមានជ័យ)៖សិស្សក្រីក្រ ដែលមានជីវភាពខ្វះខាត នៅសាលា បឋមសិក្សា ភ្នំយាយសំ (ព្រៃ​ឬស្សី) ស្ថិតនៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃជាតំបន់ដាច់ស្រយាល​ចំនួន១៤០នាក់ ទទួ​លបានអំណោ​យជាសម្ភារៈសិក្សា ពីលោកស្រី ស្រី លីនហេង និងលោក ឡៃ យូគង់ តាមរយៈក្រុម​មិត្តអមតៈខេត្តបន្ទាយ​មានជ័យ រួមនឹងមានការចូលរួមពី​សប្បុរសជន ក្នុងនិងក្រៅប្រទេសផងដែរ។

 

ការនាំ​យកអំណោយចែកជូន​ដល់សិស្សក្រីក្រ មាន​ជីវភាពខ្វះខាតខាង​លើ​នេះដឹកនាំដោយ កៅ រិទ្ធី និ​ងលោក ឡៃ ប្រុស តំណាងមិត្តអមតៈ រួមនឹងក្រុមការងារ ក្នុងនោះក៏មានការចូល​រួមពីអភិបាលរង​ស្រុកម៉ាឡៃ លោកស្រី ជុំ រស្មី រួមនឹងក្រុមការងារ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល សិស្សផងដែរ។

 

លោក កៅ រិទ្ធី តំណាងឱ្យក្រុ​មមិត្តអមតៈ ក៏បានមានប្រសាសន៍ថា ៖ ដោយ​មើ​លឃើ​ញពីភាពខ្វះ​ខាត​រប​ស់សិស្សានុសិស្ស ក៏ដូចជាចូលរួមចំណែក​លើកកម្ពស់វិស័យអប់រំ និងដោយការស្រ​លាញ់​ដល់សិស្សានុសិស្ស លោកស្រី ស្រី ​លីនហេង និងលោក ឡៃ យូគង់ តា​មរយៈលោក ឡៃ ប្រុស និងសប្បុរស​ជននានា បានផ្តល់នូវសម្ភារៈ​សិក្សាមួយចំនួនមាន ៖ កាបូប សៀវភៅសរសេរ ប៊ិច ខ្មៅដៃ ដើម្បីយកមក​ចែកជូនដល់សិស្សចំនួន ១៤០នាក់ ដែលកំពុង​សិក្សារៀនសូ​ត្រនៅសាលាប​ឋមសិក្សា ភ្នំយាយសំ និងសាលាឧបសម្ពន្ធ័ ព្រៃឬស្សី សម្រាប់យក​ទៅប្រើ​ប្រាស់ក្នុងការសិក្សារៀន ក្រេបយ​កចំណេះដឹង ក្លា​យជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ។

ទន្ទឹមនឹងនោះ លោក ក៏បានធ្វើ​ការណែនាំដលក្មួយ​ៗជាសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ធ្វើ​ជាកូនល្អ សិស្សល្អ ស្តាប់ដំបូន្មាន ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ពិសេសត្រូវចៀ​សឲ្យឆ្ងាយ​ពីគ្រឿងញៀន។

លោកស្រី ជុំ រស្មី អភិបាលរងស្រុក ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចំណាយថវិ​កាក្នុងការចូលរួមចំណែកក្នុងវិស័យអប់រំ ពិសេសជួយដល់សិស្សានុសិស្ស មានជីវភាពខ្វះខាត ។ លោ​កស្រី ក៏បានបញ្ជាក់ថា៖ សាលាខាងលើ គឺជាសាលាមួយ​ដែលឋិតនៅតំបន់ដាច់ស្រយាល ហើយ​នេះគឺជាផ្នែកមួ​យយ៉ាងសំខាន់​ក្នុងការលើកទឹកចិត្តឱ្យ​សិស្សានុសិស្សមាន​ទឹកចិត្តក្នុងការ​សិក្សា ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លា​យជាទំពាំងស្នងឫស្សីទៅថ្ងៃអនាគត់។ទន្ទឹមជាមួយគ្នានោះលោ​កក៏បានអំពាវនាវ​បន្ថែមដល់សប្បុរសជនមេត្តាបន្តជួយ ការផ្តល់ជាសម្ភារៈសិក្សាដល់ សាលានៅតា​មតំបន់ដាច់ស្រយាល ក៏ដូចជាសិស្សដែលពុំមានលទ្ធភាពសិក្សារៀនសូត្រ ដើ​ម្បីឲ្យពួកគេ មានឱកា​ស​ក្រេបយកចំណេះដឹង ក្លាយខ្លួនធនធានមនុស្សដែលសង្គមត្រូវការ។

សូមបញ្ជាក់ផងដែរថា ៖ ជាមួយនឹងការផ្តល់ស​ម្ភារៈជូនដល់សិស្សានុសិស្ស ទាំង១៤០នាក់ ក្រុមកា​រងារ​ក៏បានឧបត្ថម្ភថវិកា ជូនលោកគ្រូអ្នកគ្រូចំនួន៥នាក់ ក្នុងម្នាក់ថវិកា៥ម៉ឺ​នរៀល ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button