គ្រូដោះគ្រោះ រពិសដៃស្ទាបអង្អែលសុដន់ និងប្រដាប់ភេទស្ត្រីម្នាក់ ត្រូវកម្លាំងនគរបាលចាប់ឃាត់ខ្លួន
(បន្ទាយមានជ័យ)៖កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទឹកជោរ នៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រ ព្រះ សហការជាមួយកម្លាំងនគរបាលស្រុកក្រឡាញ់ ចាប់ឃាត់ខ្លួនគ្រូខ្មែរម្នាក់កាលពីវេលាម៉ោង០២រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅភូមិសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ គ.ស.ឌ ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិឃុំខាងលើ ពាក់ព័ន្ធករណីប្រទូស្តកេរ្តិ៍ខ្មាស់ ដែលបានប្រព្រឹត្តនៅវេលាម៉ោង០៥ល្ងាច ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅភូមិតាដែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ជនសង្ស័យមានឈ្មោះឈួ វ៉ាន់ថាន់ ភេទប្រុស អាយុ៤៤ ឆ្នាំជាគ្រូខ្មែរ នៅភូមិតាដែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ។នៅក្នុងពាក្សបណ្តឹងបានរៀបរាប់ថា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ម៉ោង០៥ ម្តាយនាងបានឲ្យនាងនិងប្អូនស្រីមានអាយុ១៥ឆ្នាំ ឲ្យជិះម៉ូតូមកផ្ទះឈ្មោះឈួ វ៉ាន់ ថាន់ ជាគ្រូខ្មែរ ដើម្បីមកវាស់ហាត់ធ្វើពេ(វាស់ខ្នាត) សំរាប់ដោះគ្រោះ ដែលនឹងធ្វើនៅថ្ងៃទី០៦ ខែកក្កដា ពេលមកដល់ផ្ទះគ្រូខ្មែកំហូចនេះ បានឲ្យនាងនិងប្អូនស្រីឡើងលើផ្ទះដើម្បីធ្វើស្នងរូប និងស្រតូបចេក បន្ទាប់មកគ្រូនេះបានឲ្យអូនស្រីនាងយកទៀនស្នងរូបនោះយកទៅដីក្រោយផ្ទះប្រហែល១០០ម៉ែត្រ ហើយឲ្យនៅចាំភ្លើងទៀនដែលឆេះនោះ ។ពេលនៅតែពីនាក់ នៅលើផ្ទះឈ្មោះឈួ វ៉ាន់ថាន់ បានឲ្យនាងដេកផ្ងារពោះហើយទាញសើយអាវទៅលើចេញសុដន់ទាំងពីរ នឹងបានប្រោះទឹកមន្តលើក្បាលសុដន់ទាំងពីរ យកដៃចាប់សុដន់ស្ទាបអង្អែល ហើយគ្រូបានស្រាតសំពត់ និងខោលីអូរមកក្រោមត្រឹមក្បាលជង្គង់ បានយកចង្អុលម្រាមដៃឆ្វេងចាក់លើប្រដាប់ភេទរបស់គាត់ចំនួន០៣លើក ( ឈ្មោះឈួ វ៉ាន់ថាន់ មិនបានស្រាតខោទេ) ដោយមានសកម្មភាពបែបនេះធ្វើឲ្យនាងភ័យហើយបានរត់ចុះពីលើផ្ទះមកទាំងមិនទាន់លើកខោ បន្ទាប់មកបាននាំប្អូនត្រឡប់មកផ្ទះវិញ ។
លោកអធិការបានបញ្ជាក់ថា៖ក្រោយពីទទួលបណ្តឹង ពីជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទឹកជោរ បានណែនាំឲ្យជនរងគ្រោះនិងម្តាយរៀបចំកម្មវិធីដូចបានគ្រោងទុក នៅនឹងផ្ទះជនរងគ្រោះនៅភូមិសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ហើយហៅគ្រូខ្មែរកំហូចរូបនេះ ទៅដោះគ្រោះធម្មតាដូចគ្មានរឿងអ្វីកើតឡើង បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ទឹកជោរនិងនគរបាលស្រុកក្រឡាញ់ធ្វើការឃាត់ខ្លួន គ្រូខ្មែរកំហូចនៅនឹងផ្ទះជនរងគ្រោះនោះតែម្តង ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ថា៖ ក្រោយពីឃាត់ខ្លួននិងសួរចម្លើយ គ្រូខ្មែរកំហូចនេះបានឆ្លើយថា នៅវេលាម៉ោង០៥ល្ងាចថ្ងៃទី០៥ ខែកក្កដានោះ គេពិតជាបានឲ្យក្មេងស្រីរងគ្រោះ ដេកផ្ងាពោះហើយបានសើយអាវឡើងលើចេញសុដន់ទាំងពីរ បានយកទឹកមន្តប្រោះពីលើនិងបានយកដៃទៅញីអង្អែលពីលើសុដន់ នឹងបានស្រាត សំពត់និងខោលីអូមកត្រឹមក្បាលជង្គង់ហើយបានយកទឹកមន្តទៅប្រោះព្រហ្មលើប្រដាប់ភេទទៀតធ្វើឲ្យម្រាមដៃទៅប៉ះប្រដាប់ភេទក្មេងស្រីនោះចំនួន០៣លើកមែន បន្ទាប់មកក្មេងស្រីនោះស្ទុះរត់ចុះពីលើផ្ទះ ។ ចំពោះការយកទឹកមន្តទៅប្រោះពីលើ និងយកដៃញីពីលើសុដន់ គឺដើម្បីឲ្យអស់គ្រោះ ។ដោយផ្អែកលើបណ្តឹងរបស់ក្មេងស្រីរងគ្រោះនិងចម្លើយសារភាពរបស់ជនល្មើស ឈ្មោះឈួ វ៉ាន់ថាន់ កម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរ បាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី៕