ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ណែនាំឲ្យ​ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ទោះ​មកពីគ​ណបក្សណាក៏ដោយ ត្រូវគោ​រពច្បាប់គតិយុត្តនានា និង​យកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ

(ប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នៅរសៀលថ្ងៃទី០៨ ខែ​កក្កដា ឆ្នាំ២០២២ បានអញ្ជើញជា​អធិបតី ក្នុងពិធីប្រកាស​សមាសភាពប្រធានក្រុមប្រឹក្សា ឃុំជំ​ទប់ទី១ ទី២ ឃុំស្ទឹងត្រង់ អាណត្តិទី៥ ឆ្នាំ២០២២ ។ដែល​ពិធី​នេះធ្វើឡើងនៅសាលាឃុំស្ទឹងត្រង់ ស្រុក​សាលាក្រៅ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអ្នកតំណាងរាស្ត្រ លោកនាយក​រងរដ្ឋបាលសា​លាខេត្ត នាយកទីចាត់ការធនធានមនុស្ស ប្រធានក្រុមប្រឹក្សាស្រុក អាជ្ញាធរស្រុក មន្ត្រីពាក់ព័ន្ធ យុវជនសសយក និងបងប្អូនប្រជាពលយ៉ាងច្រើនកុះករ។

 

មានប្រសាសន៍ផ្តាំផ្ញើ ទៅកាន់ក្រុ​មប្រឹក្សាឃុំថ្មី នាឱកាសនោះ លោកជំទាវអភិបាលខេត្ត បាន​សង្កត់ធ្ងន់ថា ឃុំស្ទឹ​ងត្រង់ មានសមាជិកក្រុមប្រឹក្សាមកពីគណបក្សចំនួនពីរ គឺគណបក្សប្រជាជ​នកម្ពុជា គណបក្សភ្លើងទៀន ក៏សមាជិកក្រុម​ប្រឹក្សាឃុំថ្មីគ្រប់រូបត្រូវប្រកាន់គោលជំហរ សាមគ្គីភាព និងឯកភាពជាតិ ដោយត្រូវរួមគ្នាខិតខំបម្រើ​សេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសើរ និងបន្តកសាង​អភិវឌ្ឍន៍​នៅមូលដ្ឋានឲ្យកាន់តែរីកចម្រើនជឿនលឿនទ្វេរឡើង ជាពិសេសដើម្បីបំពេញ​ទៅតាមត​ម្រូវ​ការរប​ស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ប្រកបដោយលទ្ធិប្រជាតេយ្យ សំដៅចូលរួមចំណែ​កកាត់​បន្ថយ​ភាពក្រីក្រ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទា​វអភិបាលខេត្ត បានថ្លែងបន្តថា ដើម្បីធានា​បាននូវការផ្ដល់សេវានានាក្នុងមូលដ្ឋាន បញ្ហាគន្លឹះសំ​ខាន់គឺការបំពេញតួនាទី ភារកិច្ចរបស់តួអង្គស្នូលចំនួន៥គឺ៖ទី១៖ មេឃុំ ចៅសង្កាត់,ទី២៖ ស្មៀន​ឃុំ សង្កាត់ ,ទី៣៖ ប៉ុស្តិ៍នគរ​បាលរដ្ឋបាលឃុំ សង្កាត់ ,ទី៤៖ មណ្ឌល​សុខភាព ឬប៉ុស្តិ៍សុខភាព ,ទី៥៖ មេភូមិ​ អនុភូមិ ។

 

លោកជំទាវ បានសង្កត់ធ្ងន់លើការ​ចុះហត្ថលេ​ខាឯកសារដីធ្លី ត្រូវពិនិត្យស្រាវជ្រាវ សួរនាំអោ​យច្បាស់លា​ស់ទៅមន្ត្រីជំនាញ ដើម្បីចៀសវា​ងការជាន់ដីកម្មសិទ្ធគ្នា​ ដីកម្មសិទ្ធរបស់រដ្ឋ នាំអោ​យមានទំនាស់ បង្ករជាអំពើហឹង្សា និងការប្តឹងផ្តល់ទៅដល់តុលាការ នាំអោយមា​នការខាតបង់​ពេលវេលា និងប្រាក់កាស ។ ពិសេសស្មៀន ត្រូវផ្តល់សេវាជូនប្រជា​ពលរដ្ឋដោយសំដីសុ​ភាពរា​បសារ និងជួយ​សម្រួលរាល់ឯកសារអោយបានលឿន ត្រូវប្រាប់មូល​ហេតុអោយច្បាស់​រាល់ការយឺត​យ៉ាវឯកសារនានា ត្រូវបង្ក្រាបអោ​យបានរាល់បទល្មើសនានា បញ្ហាគ្រឿងញៀន ក្មេងទំនើង បញ្ហា​គ្រោះថ្នាក់ចរាចរ ទប់ស្កាត់រាល់អំពើអាណាចារ ជួញដូរមនុស្ស ស្ត្រីនិងកុមារ ទប់ស្កាត់អំពើហឹង្សា​ក្នុងគ្រួសារ អនាម័យ មានសោភ័​ណភាព បរិស្ថានល្អ ក្នុងភូមិ ឃុំ ហើយក្នុងពេលនេះដែរលោកជំទាវ បានណែនាំ​ដល់ក្រុមប្រឹក្សាអាណត្តិថ្មី ត្រូវចុះពិនត្យមើលដំណាំកសិកម្មប្រជាពលរដ្ឋ ដែលកំពុងរ​ងការ​បំផ្លិចបំផ្លាញពីដង្កូវ និងធ្វើការដោះស្រាយកំចាត់អោយបានទាន់ពេលវេលា ដោយមិនត្រូវមាន​ការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយឡើយ ។

 

សូមជម្រាបជូនថា ដំណ់រការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅថ្ងៃទី៥ ខែមិថុនា កន្លងទៅនេះ ជាលទ្ធផលក្នុងឃុំស្ទឹងត្រង់ មានអាសនៈសរុប ចំនួន០៧ មកពីគណបក្សនយោបាយចំនួន០២ គឺគណបក្សប្រជាជនកម្ពុជា មាន០៦អាសនៈ ដោយទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាឃុំ ជាមេឃុំ ជំទប់ទី១ និងសមាជិកក្រុមប្រឹក្សា ចំនួន០៤អាសនៈ ជំទប់ទី២ មកពីគណបក្សភ្លើងទៀន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button