ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

នគរបាលខេត្តតាកែវ បង្ហាញមុខសញ្ញាក្រុមកាប់ ប្លន់ លួចម៉ូតូ និងឆក់យ៉ាងកក្រើក ក្នុងភូមិសាស្ត្រ​ខេត្តតា​កែវ

(តាកែវ)ក្រុមក្មេងស្ទាវចំនួ​ន ៦នាក់ ក្នុងចំណោ​មបក្សពួក ​១១នាក់ ដែ​លមា​នអាយុចា​ប់ពី ១៧ឆ្នាំ ដល់ ១៨ឆ្នាំ ដែល​ជាមុ​ខសញ្ញាកាប់ ប្លន់ លួចម៉ូតូ ​និងឆក់​យ៉ាង​កក្រើក នៅ​ក្នុងភូមិសាស្ត្រ​ខេត្តតា​កែវ ត្រូវបាន​កម្លាំងសមត្ថកិច្ច​ចាប់ឃាត់ខ្លួនបាន​ជាបន្តប​ន្ទាប់ រួចយកម​កបង្ហាញមុខ​​កាល​ពីថ្ងៃទី៨ ខែក​ក្កដា ឆ្នាំ២០​២២។

ជនសង្ស័យទាំង៦នាក់នេះ គឺជាមុខស​ញ្ញា បង្កើតបទ​ល្មើស​ជាច្រើនករណី ក្នុងនោះមានកាប់ ប្លន់ ធាក់​ផ្តួ​លប្លន់​យកម៉ូតូ និង​ធ្វើសកម្មភាពឆ​ក់កាបូបយ៉ាងកក្រើក​នៅក្នុងទឹកដីនៃខេត្តតាកែវ រយៈពេ​លជាង៣ខែមកនេះ។សមត្ថកិច្ចបាន​​​ឲ្យដឹងថា​ ការឃាត់ខ្លួនជន​សង្ស័យនេះបាន គឺដំបូងកម្លាំងយើង បានចុះ​ទៅបង្ក្រាបករ​ណីគ្រឿងញៀនទេ តែ​នៅពេលឃាត់ខ្លួនជនសង្ស័យ ក៏ឆែក​ឆេរកឃើញ​ស្លាក​លេខម៉ូតូថ្មីមួយ ទើបកម្លាំ​ងជំនាញ ធ្វើការស្រា​វជ្រាវ និងសាកសួ​រជនសង្ស័យថា ជាស្លាកលេខម៉ូតូ កែប 1B-4438 ​នោះជាស្លាក​លេខម៉ូតូ​របស់អ្នកណាគេ? ក្រោ​យពេលសួរនាំ និងអង្កេត​យ៉ាងលម្អិត ទើបជ​នសង្ស័យ ព្រមសារភាពថា ជាស្លាកលេខម៉ូតូរ​បស់ជនរងគ្រោះ ដែលបានមកពីកា​រធ្វើស​កម្មភា​ពធាក់ប្លន់​យកម៉ូតូ នៅផ្លូវបំបែកពេជ្រសារ ស្រុកគីរីវង់ ខេត្តតាកែវ កាលពីយប់ថ្ងៃទី២ ខែក​ក្កដា ឆ្នាំ២០២២ និងមានក​រណីកាប់ប្លន់ម៉ូតូជាច្រើនក​រណីទៀត នៅក្នុងភូមិសាស្ត្រខេត្តតាកែវ ដែល​ក្រុមជនសង្ស័​យបានធ្វើសកម្មភាពបានសម្រេច​កន្លងមក

ជនសង្ស័យទាំង ៦នាក់ ដែលបង្រ្កាប​បាន នៅពេលនេះ រួមមាន៖

ទី១ឈ្មោះ វឿន រក្សា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិ​នពិតប្រាកដ រស់នៅភូមិខ្សឹង សង្កាត់រ​កាក្នុង ក្រុងដូនកែវ។

ទី២-​ឈ្មោះ ចែម លីហេង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរប​រមិនពិតប្រាកដ រស់នៅភូមិបាក់កូដ ឃុំលា​យបូរណ៍ ស្រុកត្រាំកក់។

ទី៣-​ឈ្មោះ ម៉ែន វីរៈ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរប​រមិនពិតប្រាកដ រស់នៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ។

ទី៤-​ឈ្មោះ តូច រតនា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបិនម៉ៅ សង្កាត់រ​កាក្រៅ ក្រុងដូនកែវ។

ទី៥មានឈ្មោះ មឿន ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសូរច័ន្ទ សង្កា​ត់រកាក្រៅ ក្រុងដូនកែវ និង

ទី៦ឈ្មោះ អ៊ុង សំនាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៊ិនម៉ៅ សង្កាត់រ​កាក្រៅ ក្រុងដូនកែវ ។ ជនសង្ស័យ​ទាំង ០៦នាក់ខាងលើ ត្រូវបា​នកម្លាំងជំនាញ បកសាងសំណុំរឿង បញ្ជូនទៅ​សាលាដំបូងខេត្តតាកែវ កាលពីព្រឹកថ្ងៃទី៨ ខែកក្កដានេះ។ ដោយឡែក ចំពោះជ​នស​ង្ស័យ ដែលជាបក្សពួក​ចំនួន ៥នាក់ កំពុងរ​ត់គេចខ្លួននោះ សមត្ថកិច្ច នឹងធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួនជាបន្តទៀត

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button