ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

​ល្បែងស៊ីសងជ​ល់មាន់ និងអា​ប៉ោង ជាប្រភពនៃចំណូលរបស់អាជ្ញាធរមូលដ្ឋានឬ បានមិន​មានការ​បង្ក្រាប ខណៈបើក​ឲ្យលេង​យ៉ាងគក្រើកក្នុងទឹកដី​​ឃុំថ្ម​ពូន ស្រុកព្រៃ​ឈរ យ៉ាងដុះស្លែមកហើយ​នោះ

ខេត្តកំពង់ចាម៖ប្រជា​ពលរដ្ឋសម្តែងកា​រព្រួយបា​រម្មជាខ្លាំង ខណៈ​នៅ​មូលដ្ឋានរ​ប​ស់ពួកគាត់មាន​បើក​ឲ្យ​លេងល្បែងស៊ីសងប្រភេទ​ជល់មាន់ និងអាប៉ោង ដោយខ្លះឆ្លងកាត់ពីប​ណ្តាល​ស្រុក​និង​ខេត្តផ្សេងៗ ចូលលេងយ៉ាងពពាក់ពពូន​ នៅចំណុច​ចំកា​រចេក ចូល​តាមផ្លូវផ្សារបុស្ស​ខ្នុរ ចម្ងាយ​ប្រមា​ណ ១០០០ម៉ែត្រ ស្ថិតក្នុ​ងឃុំថ្មពូន ស្រុកព្រៃ​ឈរ​ ជាប់ព្រំប្រទល់​នឹងស្រុក​ចំ​ការ​លើ ខេត្តកំ​ពង់ចាម ខណៈសមត្ថកិច្ចមិនចុះបង្ក្រាប។

បើតាមអ្នកញៀនល្បែងលេងចាញ់អស់ក្តិតខោបានដឹងថា៖ទីតាំង​ជល់មាន់និង​អាប៉ោង​ខាងលើនេះ បាន​បើកដំណើ​រការជា​យូរម​កហើយ និង​មា​នការប្រកួត​ជា​រៀង​រាល់ថ្ងៃ ដោយមា​ន​ការភ្នាល់​ដាក់​លុយ​ស៊ីសង​ចាញ់ឈ្នះ​ទ្រង់ទ្រាយ​ធំ មានមនុ​ស្សព​ពាក់ពពូ​នទៅលេ​ងច្រើនកុះករ ព្រោះល្បីកន្លែង​នេះ​មាន​សុវត្ថិភាព​មិនព្រួយបារម្ភពីស​មត្ថកិច្ច​ចុះបង្ក្រាបឡើយ។

ជុំវិញ​ការ​ប្រមូល​ផ្ដុំគ្នាលេ​ងល្បែង​ស៊ីស​ងយ៉ា​ងគគ្រឹក​គ​គ្រេង ខាងលើ​នេះដែរ​ប្រ​ជាព​លរដ្ឋ​ដាក់កា​រសង្ស័យថា ​ប្រហែល​មាន​ការត្រូវរ៉ូវគ្នារវាងអាជ្ញាធរ​នឹង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ក្នុង​មូលដ្ឋាន ជាមួ​យម្ចា​ស់បន​ល្បែង​ហើ​យមើល​ទៅ បា​នជាម្ចាស់ទី​តាំងខាងលើ​បើកបាន​ដោ​យរ​លូនបែ​បនេះ​។ដូច្នេះពួក​គាត់ស្នើ​ឲ្យស្នង​កា​រនៃ​ស្នងការដ្ឋា​ននគរបាលខេត្តកំពង់ចាម​ មានវិធាន​ការផងទាន!!!! ដើម្បី​ឲ្យស្រ​បតា​ម​គោល​នយោបា​យ​ភូមិ​ ឃុំមាន​សុវត្ថិភាព របស់ប្រមុខ​រាជរដ្ឋាភិ​បាលកម្ពុជា​ ដែល​បាន​ដាក់​ចេញ បើពឹងលើ​អជ្ញាធរមូលដា្ឋនប្រហែលមិនអាចទៅរួចទេ ដោយសារល្បែស៊ីសងខាងលើនេះបើក​ឲ្យលេង​ជាយូ​រមកហើយ មិនឃើញសមត្ថកិច្ចចុះណែនាំ ឬបង្ក្រាបនៅឡើយរហូតមក​ដល់ពេល​នេះ។ ព្រោះ​ថា​មានល្បែង​ស៊ីសង​តែងតែ​កើតមានឡើង​នូវបទល្មើសផ្សេងៗដូចជា ចោ​លួច ចោប្លន់ អំពើ​ចោរកម្ម អំពើ​ហឹង្សាក្នុង​គ្រួសារ និង​បទល្មើស​ជួញដូរ និ​ង​ប្រើប្រាសគ្រឿងញៀន ព្រោះ​មានពល​រដ្ឋខ្លះ​ចាញ់​ល្បែ​ងលក់​អស់ទ្រព្យសម្បត្តិ ដីធ្លី ព្រមទាំ​ងជំពា​ក់បំណុលគេជុំទិស​ បង្កជា​បញ្ហាអ​សន្តិសុខ​សង្គម​ជាដើម ទាំង​នេះធ្វើ​ឲ្យប្រ​ជាពលរដ្ឋរស់នៅ​ ដោយភា​ពភ័យខ្លាច​ទៀត​ផង។

ពាក់ព័ន្ធករណីល្បែងស៊ីស​ងនេះ បើយោ​ងតាមច្បាប់​ស្តីអំពី​កា​របង្ក្រាបល្បែងស៊ីសងជំពូក១ មាត្រា​១ ត្រូវហាម​ឃាត់ជាដាច់​ខាត​ការលេង​ល្បែងស៊ីសងគ្រប់ប្រ​ភេទ នៅគ្រប់​ទីកន្លែងទូទាំងព្រះរាជា​ណាច​ក្រកម្ពុជា ,ជំពូក៣ មាត្រា​៤ ជនណាលេ​ងល្បែងស៊ីសង​ ជន​នោះត្រូវផ្តន្ទាទោសពិន័យ​ជាប្រាក់ឬ​ដាក់​គុក។ក្នុង​ជំពូកដដែរ មាត្រា១​១ ជនណាដែ​លចេញមុខ​ការពា​រវង់ល្បែងស៊ីសង​ឬ​បនល្បែង​ស៊ី​សងគ្រប់ប្រភេទ​នៅទី​ណាក៏​ដោយ​ត្រូវផ្តន្ទាទោស​ដាក់គុកពី១ឆ្នាំ ដល់៥​ឆ្នាំទៀតផង៕មានវគ្គបន្ត

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button