ព័ត៌មានជាតិ

កិច្ចប្រជុំ​សេចក្ដីព្រាង ​ស្ដីពីការផ្ដល់​ធាតុចូលនឹ​ងផ្ដល់ទិដ្ឋាការ ដល់មន្ត្រីរាជ​ការ​ស៊ីវិល

(បន្ទាយមានជ័យ)៖មន្ទីរមុខងា​រសាធារណៈ​ខេត្តបន្ទាយ​មា​នជ័យ សហការជា​មួយរដ្ឋបា​លខេត្ត​បន្ទា​យ​មានជ័យ​នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២​២ បានបើកកិច្ចប្រជុំ ស្ដីពីការ​ផ្ដល់ធា​តុចូលលើ​សេចក្ដី​ព្រាង នីតិវិធី​ការត្រួតពិនិត្យលើការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសា​ររបស់មន្ត្រីរា​ជការ​ស៊ីវិ​លនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាណ​ឯកឧត្តម ស សាមឌី ​អនុរដ្ឋលេខាធិ​ការក្រ​សួង​មុខ​ងារ​សាធារ​ណៈ​ និ​ងលោក លី សុវណ្ណារិទ្ធ អភិបាលរ​ងខេត្តបន្ទាយមានជ័យ​។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា កិច្ចប្រជុំ​នាថ្ងៃ​នេះ​មានសា​រៈសំខាន់ណា​ស់ចំពោះ និតិវិធីនៃការត្រួតពិ​និត្យលើការបើ​កផ្ដល់ប្រាក់​បៀវត្សនិ​ងប្រាក់​ឧបត្ថម្ភផ្សេងៗ សម្រា​ប់មន្ត្រីរាជការស៊ីវិលរហូត​ដល់ការចូលនិវត្តន៍ ជៀងនេះ​ទៀតក្រ​សួងមុខ​ងារ​សា​ធារណៈបានបង្កើត នឹងប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យមន្ត្រីរា​ជការថ្មីជា​ប្រព័ន្ធមា​នលក្ខណៈ​អនឡាញដែ​លអាច គាំទ្រដល់កា​រគ្រប់គ្រងមន្ត្រីរាជការទូទាំងប្រទេស ដើម្បីលើកក​ម្ពស់ប្រសិទ្ធ​ភាពនិងសក្ដិសិទ្ធិភា​ពនៃការបំពេញការងាររបស់មន្ត្រីរាជការ ពង្រឹងសមត្ថភាពស្ថាប័​នក្នុងរដ្ឋបាល​សាធារណៈ។

ឯកឧត្តម ស សាមឌី អនុរដ្ឋលេខាធិ​ការក្រសួងមុខងារសាធារណៈបានមានប្រសាសន៍ថា ​ក្រ​សួ​ងមុ​ខងារសាធា​រណៈបានបង្ហាញសេចក្ដីព្រាង និងសេចក្ដីណែ​នាំនិតិវិធី​នៃការត្រួត​ពិនិត្យលើ​ការផ្លា​ស់ប្ដូរ ស្ថានភា​ពការគ្រប់គ្រងលើទិន្នន័យ​ដល់មន្ត្រីរាជការ មាន ៨ចំណុចសំខាន់ៗរួមមាន អង្គភា​ពជុំវិញត្រូវរៀ​បចំរបាយការណ៍ស្ដីពីការផ្លាស់ប្ដូរ មកមន្ទីរមុខ​ងារសាធា​រណៈឲ្យ​បានមុនដំណាក់ស​ប្តាហ៍ទី​១ នៃខែនី​មួយៗ ក្នុងក​រណីពិនិត្យឃើញ​មានលក្ខណៈមិនត្រឹមត្រូវ ឬពិនិត្យឃើញមាន​ភាពមិនប្រក្រតីក្នុងការបើកផ្ដល់ប្រាក់បៀវត្សលើស មន្ទីរមុខងារសា​ធារណៈត្រូវ​ព្រៀងលិខិត​ពាក់​ព័ន្ធ ករណី​ដែល​បានរកឃើញត្រូវផ្ដល់​ជូនមកក្រសួងមុ​ខងារសាធារណៈ ត្រូវធ្វើសេចក្ដីចម្លង ជូន​អង្គភាពពាក់ព័ន្ធស្ដីពីការបង្វែរថវិការចូ​លរដ្ឋវិញ។

ឯកឧត្តម ស សាមឌី បានមានប្រសាសន៍បន្តថា គុណប្រយោជន៍​របស់ប្រព័ន្ធព័ត៌មានវិទ្យារួមមាន

ទិន្នន័យមានភាពច្បាស់លាស់ និងមានបច្ចុប្បន្នភាព។

មានភាពងាយស្រួលក្នុងការរៀបចំរបាយការណ៍ និងស្ថិតិមន្ត្រីរាជការ។

អាចធ្វើការវិភាគមុខងាររបស់មន្ត្រីរាជការ តាមមុខងារនិងជំនាញ។

ក្រសួងស្ថាប័ន អាចទាញទិន្នន័យមន្ត្រីរាជការ ស្ថិតិ និងរបាយការណ៍ផ្សេងៗ របស់សាមី​ក្រសួង​ស្ថាប័ន មកប្រើប្រាស់បានគ្រប់ពេលវេលា។

មន្ត្រីរាជការអាចពិនិត្យព័ត៌មានផ្ទាល់ខ្លួនតាមរយៈ Mobile App នឹងអាចធ្វើបច្ចុប្បន្នភាព​ព័ត៌មា​នមួយ​ចំនួនរបស់ខ្លួនបាន។

កំណត់ប្រភេទលក្ខន្តិកៈ (រដ្ឋបាល,មហាផ្ទៃ,អប់រំ,ការទូត,សុខាភិបាល)

ភ្ជាប់ឯកសារយោងផ្សេងៗ (សំបុត្រកំណើត,លេខអត្តសញ្ញាណប័ណ្ណ,សញ្ញាប័ត្រ…)

កត់ត្រាប្រវត្តិរបស់មន្ត្រីម្នាក់ៗតាំងពីចាប់ផ្ដើមរហូតដល់ចូលនិវត្តន៍។

អាចធ្វើសន្ធានកម្មជាមួយប្រព័ន្ធផ្សេងៗ។

មានមុខងារគាំទ្រដល់គ្រប់កម្រិតគ្រប់គ្រង ចាប់តាំងពីកម្រិតប្រតិបត្តិការ កម្រិតកណ្ដាល និងកម្រិតខ្ពស់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button