ព័ត៌មានជាតិ

រដ្ឋបាលខេ​ត្តតាកែវ ប្រារព្ធពិធីអប​អរសាទរ​ទិវា រុក្ខ​ទិវា​ ៩​កក្ដ​ដា និង​ដាំកូនឈើ​ប្រណិត ជិត៥ពា​ន់ដើម ​នៅ​ស្រុកត្រាំកក់

ខេត្តតាកែវ៖ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ​ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈ​អភិបាលខេត្តតាកែវ រួម​ជាមួយ លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបា​ល​រងខេត្ត លោក ​លោកស្រី ប្រធានមន្ទីរអង្គភា​ពជុំវិញខេត្ត ព្រម​ទាំងកងកម្លាំងទាំងបីប្រភេទ​អភិ​បាលក្រុង ស្រុក និងប​ងប្អូនប្រជាព​លរដ្ឋ ប្រមា​ណជិត ២០០នាក់ នៅព្រឹកថ្ងៃទី​១៥ ខែកក្ដដា ឆ្នាំ២​០២២ ​បានដាំកូន​ឈើប្រណិត ជិត៥ពាន់ដើមក្នុងឱកាស​ប្រារព្ធពិធី​អប​អរសាទរ​ទិវា រុក្ខ​ទិវា​ ៩​កក្ដ​ដា​នៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។

មានប្រសាសន៍នៅក្នុងពិធីនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានឱ្យដឹងថា ទិវាដាំដើម​ឈើជាប្រពៃណីជាតិ វប្បធម៌ដ៏ឧត្តុងឧត្តម កើតមានតាំងតែពីឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ច ដឹកនាំរប​ស់មហាវី​រក្សត្រ ព្រះបរមរតន​កោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ក្នុងគោលបំណងបំផុស ច​លនា​ដាំដើមឈើ និងថែរក្សាស​ម្បត្តិព្រៃឈើ ជាពិសេសដើម្បី​ថែរក្សាការពារ និងបណ្ដុះគំនិតសលា​ញព្រៃ​ឈើ និងបរិស្ថាន​ធម្មជាតិ ។ ក្នុងទិស​ដៅបន្តវេន នូវ​ទិវាដ៏ប្រពៃនេះ រាជរដ្ឋាភិបា​លកម្ពុជា​ដែលដឹក​នាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់តាំងប្រារព្ធពិធី នេះឡើង​ជារៀង​រាល់ឆ្នាំ នៅថ្ងៃទី៩ ខែកក្កដា។ ប៉ុន្តែពិធីនេះ​បានអាក់ខានអស់រយៈពេល២ឆ្នាំ គឺឆ្នាំ២០២០ និង២​០២១ ដោយសា​រស្ថានភាព នៃការឆ្លងរី​ករាលជាសាកល នៃជំងឺកូវីដ១៩។

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត បានធ្វើកា​រអំ​ពាវនាវដល់អង្គកា​រជាតិអន្តរជាតិ ដៃគូរអ​ភិវឌ្ឍន៍នានា អាជ្ញាធរមូល​ដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់​ព័ន្ធ បន្តកិច្ចសហប្រតិបត្តិការ តាម​គ្រប់រូបភាព ក្នុងការថែរក្សា​ធនធានព្រៃឈើ និងដាំកូនឈើឲ្យបានជាអតិបរមា ព្រោះ ដើមឈើ​ដែលដុះដា​ល រីកចម្រើនច្រើន វាជា​ពហុប្រយោជន៍ និង បានបំពេញនៅលើដីទំនេរឲ្យ​មានគម្របព្រៃ​ឈើ ការគ្រប់គ្រងព្រៃឈើ ទាំងព្រៃ​ធម្មជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍន៍ ក្នុងវិស័យព្រៃឈើ ត្រូវមាន​កា​រចូលរួមជាចាំបាច់ ពីគ្រប់ភាគីទាំងអស់ ជាពិសេសប្រជាពលរដ្ឋមូលដ្ឋាន ជាចលករយ៉ាងសំខាន់ សម្រាប់កិច្ចសហ​ការ ក្នុងការអភិវឌ្ឍន៍វិស័យព្រៃឈើ ។ នៅតាមវត្តអារាម សាលារៀន សួនច្បារ​មានដើមឈើច្រើន​នោះ វានឹងធ្វើឲ្យក្លាយ​ ទៅជារមណីយដ្ឋាន ក្លាយជាតំបន់ទេសចរណ៍ និងសាលា​រៀនមានទីធ្លាប្រកប ដោ​យម្លប់ឈើត្រ​ឈឹងត្រឈៃ ជាទីម​នោរម្យសម្រាប់ សិស្សានុសិស្ស សម្រាក​រៀនសូត្រ និងលេងកំសាន្តផងដែរ ។

បើតាមការឱ្យដឹងពីលោក ស៊ឹម ឡាបុ័ង នាយកខណ្ឌរដ្ឋ​បាលព្រៃឈើតាកែវ ឆ្នាំ២០២២នេះ ខណ្ឌរដ្ឋ​បាលព្រៃឈើ បានរៀបចំកូនឈើទាល ចំនួន ៥៥៦ដើម សម្រាប់ដាំនៅលើផ្ទៃដីទំហំ ២,៦៦ហិកតា ជាពិសេសរៀបចំប្រភេទកូនឈើចម្រុះ ដូចជា៖ ឈើទាល ក្រញូង គគីរ អាកាស្យា ក្ងោក ស្ដៅ និងខ្នុរ ចំនួន ៤០០០ដើម សម្រាប់ទុកចែកជូនបងប្អូនប្រជាពលរដ្ឋ និងអស់លោក លោកស្រី ដែលបានចូលរួមក្នុងពិធីនោះដែរ ដើម្បីយកទៅធ្វើការដាំដុះ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button