ព័ត៌មានជាតិ

បញ្ជូនខ្លួនជនស្ស័យ ៤នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន

(បន្ទាយមានជ័យ)៖ជនសង្ស័យ​ចំនួន៤នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចាប់ឃាត់ខ្លួន​កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០២ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅ​ចំណុច​មុខវត្តកងវ៉ា ស្ថិតក្នុង​ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោ​ភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហ​ត្ថក្រុងសិរីសោភ័ណ បាន​ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការណ៍​ក៏បានប្រទះឃើញ​មនុស្សប្រុសម្នាក់​គួរឱ្យសង្ស័យ ហើយកម្លាំងក៏បា​នឃាត់ខ្លួនសួរនាំ និងធ្វើកា​រឆែកឆេរលើខ្លួនបុរសនោះ រកឃើញ​គ្រឿងញៀនប្រភេទទឹ​កកកចំនួន៤កូនថង់កិប និងសម្ភារ:មួយចំនួន ក្រោយមកកម្លាំងរបស់​លោកបាន​នាំ​ខ្លួនជនសង្ស័យឈ្មោះ ឈុន ប៊ុនឈុំ ភេទប្រុស អាយុ២៤ឆ្នាំ មកកាន់មូលដ្ឋានក​ងរាជអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា ជនសង្ស័យក្រោយពីកម្លាំងជំនាញសាកសួររួច បានឆ្លើយសារភាពថា បងធម៌របស់ខ្លួនបានប្រើឱ្យខ្លួនទាក់ទងទៅមនុស្សម្នាក់ទៀតដើម្បីយកគ្រឿងញៀនពីខ្លួន ។ ដោយបានចម្លើយពីជនសង្ស័យខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការឃាត់ខ្លួនបន្តបន្ទាប់បានជនសង្ស័យចំនួន៣នាក់បន្ថែមទៀត ព្រមទាំងដកហូតគ្រឿងញឿនមួយចំនួនបន្ថែមទៀតផងដែរ សរុប គ្រឿងញៀម៉្សៅក្រាមពណ៌សចំនួន៦កូនថង់កិប ស្មើនឹងទម្ងន់៣៦,១៣ក្រាម ម៉ូតូចំនួន២គ្រឿង កាំបិតកែឆ្នៃ១ដើម និងសម្ភារ:មួយចំនួនធំ ។ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿង​ញៀនកងរាជអាវុធហត្ថខេត្ត បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button