ព័ត៌មានជាតិ

ឯកឧត្ដម ប៉ុល លឹម ប្រធានស​មាជិ​កព្រឹទ្ធស​​ភាប្រចាំភូមិភា​គទី៤ កោតសរសើរ​ការដឹក​នាំរប​ស់រដ្ឋ​បា​ល​ខេត្តប៉ៃលិន ក្នុងកា​រអភិវឌ្ឍន៍លើគ្រប់វិស័យ

ខេត្តប៉ៃលិន៖នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំពិធីជួ​បសំណេះ​សំ​ណា​លជាមួយក្រុមប្រឹក្សា ឃុំសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់ ទូទាំ​ងខេត្តប៉ៃលិន ។ពិធីនេះ បានធ្វើឡើងនៅក្នុងសាលប្រជុំសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាពឯ​កឧត្តម ប៉ុល លឹម ប្រធាន​ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដោយមានការចូល​រួមពីសំ​ណាក់​ឯ​កឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណ:អភិបា​លខេត្ត​ប៉ៃលិន ប្រធានក្រុ​មប្រឹក្សាស្រុក/ក្រុង លោកអភិបាល អភិបាលរងក្រុង/ស្រុក ប្រធានក្រុមប្រឹក្សាឃុំ/​សង្កាត់ លោកមេឃុំ/ចៅ​សង្កាត់ និងមេភូមិជាច្រើននាក់ផងដែរ។

ឯកឧត្តម ប៉ុល លឹម ប្រធានក្រុម​សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤ បានកោតសរសើរដល់​ថ្នាក់ដឹ​កនាំខេត្តប៉ៃលិន​ក្រោមការដឹកនាំរបស់លោកជំទាវ បានស្រីមុំអភិបាលខេត្ត ដែលបានយក​ចិត្ត​ទុកដាក់រៀបចំអភិវឌ្ឍកន្លែងធ្វើការងារ ជាពិសេសគឺសាលប្រជុំតែម្តង មានលក្ខណ:ស្តង់ដារ មើលទៅគឺស្រស់ស្អាត ហើយស្ទើរតែគ្រប់ផ្នែកទាំងអស់មានការរីកចម្រើន ដោយរៀបចំតុបតែ​ងប្លែក​ភ្នែក មើលទៅឃើញមានលក្ខណៈទំនើបតែម្តង។ អភិវឌ្ឍន៍​លើហេដ្ឋារ​ចនាសម្ព័ន្ធ​មានភាព​ស្រស់​បំប្រ​ងគួរឲ្យគយគន់ប្រែក្លាយជាខេត្តមួយដ៍ទាក់ទាញសំរាប់ភ្ញៀវទេសចរ។

ឯកឧត្តម ក៏បានណែនាំ ពីរបៀបថ្នាក់ដឹក​នាំមូលដ្ឋាន ជាពិសេសមេភូមិ មេឃុំ/ចៅសង្កាត់ ដែល​នៅ​ជាប់ផ្ទាល់ជាមួយប្រ ជាពលរដ្ឋ ត្រូវណែនាំឱ្យពួកគាត់ មានឯកសារគ្រប់គ្រាន់ ដូចជាសៀវ​ភៅស្នា​ក់នៅ សៀវ​ភៅគ្រួសារ លិខិតអាពាហ៍ពិពាហ៍។លើសពីនេះ ក្រោយពេលកូនចៅសម្រាលរួច ត្រូ​វណែ​នាំឱ្យអាណាព្យាបាលរៀបចំចុះក្នុងបញ្ជីអត្រានុកូលដ្ឋាន និងណែនាំដល់យុវជ​នគ្រប់អា​យុឱ្យនាំ​គ្នា​ធ្វើអត្តសញ្ញា​ណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីត្រៀ​មខ្លួនចូលរួម​បោះឆ្នោតនាថ្ងៃខាងមុខ ។

ណែ​នាំបន្ថែម ឱ្យមន្រ្តីនៅតាមមូល​ដ្ឋានទាំងអស់ យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍឃុំ/សង្កាត់ ឱ្យមា​នការរីកចម្រើន និងអនុវត្តគោ លនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព​របស់រាជរដ្ឋាភិបា​លឱ្យមាន​ប្រសិទ្ធភាពផងដែរ។

ជាមួយគ្នាលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានធ្វើរបាយការណ៍សង្ខេបឱ្យដឹងថា៖ ក្រោយពី​បានធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២រួចរាល់ គឺធ្វើឡើងយ៉ាងរលូនតាមលទ្ធិប្រជាធិបតេយ្យ ដោយគ្មានការបង្ខិតបង្ខំ ពោលគឺប្រជា​ពលរដ្ឋបា​នចូលរួម​បោះឆ្នោតដោយស្ម័គ្រពីចិត្ដ ហើយនៅខេត្តប៉ៃលិនទទួលបានលទ្ធផលល្អប្រសើរ ។ លោក​ជំទាវ បានលើកឡើងពី​បញ្ហាប្រជាពលរដ្ឋចំណាកស្រុកចេញទៅធ្វើការនៅប្រទេសថៃ និងកា​រផ្លាស់​ទីលំនៅជាដើម ជាពិសេសកា​លពីមុនការកែឈ្មោះក្នុងសំបុត្រកំណើត មានការលំបាកខ្លាំង តែដោ​យសារការកែសម្រួលច្បាប់របស់រដ្ឋាភិបាលធ្វើឱ្យកាន់តែមានភាពងាយស្រួលជាងមុន។

លោកជំទាវក៏បានលើកឡើងពីបញ្ហាប្រឈមនានា និងការដោះស្រាយរវាងភូមិឧបសម្ព័ន្ធ គឺភូមិភ្នំដំ​បង ជាមួយនឹងភូមិមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយសូម​ឱ្យថ្នាក់លើ​ជួយស​ម្រប​សម្រួ​លឱ្យបានឆាប់រហ័ស ខណ:ដែលប្រ​ជាពលរដ្ឋមានឈ្មោះនៅក្នុងខេត្តប៉ៃលិន តែទីតាំងភូមិសា​ស្ត្ររស់នៅលើទឹកដីខេត្តបាត់ដំបង។

លោកជំទាវអភិបាលខេត្ត បានស្នើសមាជិក សមាជិកា ក្នុងអង្គពិធីទាំងមូ​លឱ្យនៅបន្តចូលរួ​មក្នុងការការពារទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងវិធានការនានារប​ស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រុង​ប្រយ័ត្ននឹងជម្ងឺអុត​ស្វា ដែលកំពុងកើតមានឡើង​នៅប្រទេសជិតខាងរបស់យើងសព្វថ្ងៃនេះ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button