ពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាត របស់គណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ទើបជាប់ឆ្នោត អាណត្តិទី៥ ឆ្នាំ២០២២
ខេត្តកំពង់ចាម៖នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំសសរ១០០ សម្តេចតេជោ សួនក្រញូង ក្រុងកំពង់ចាម មានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតរបស់គណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ទើបជាប់ឆ្នោតថ្មី អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល និងជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន អនុប្រធានគណបក្សចុះជួយក្រុង សង្កាត់ គណៈអចិន្ត្រៃយ៍បក្សខេត្ត ក្រុង សង្កាត់ សខាបក្សភូមិ និងសមាជិក សមាជិកាគណបក្សចូលរួមប្រមាណជាង៤០០នាក់ផងដែរ។
បន្ទាប់ពីឯកឧត្តម អ៊ុន ចាន់ដា អាននូវខ្លឹមសាររួមនៃអង្គសន្និបាតរបស់គណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានផ្តល់នូវអនុសាសន៍ណែនាំចំនួន១៦ចំណុច ទៅកាន់សមាជិក សមាជិកា ជាពិសេសក្រុមប្រឹក្សាសង្កាត់ ដែលទើបជាប់ឆ្នោត អាណត្តិទី៥ ឆ្នាំ២០២២ និងសម្រាប់សមាជិកសមាជិការគណបក្សមូលដ្ឋានយកទៅអនុវត្ត ដើម្បីត្រៀមយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ បន្តទៀត៕