ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុប លទ្ធផលដក​ពិសោធន៍​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កា​ត់អាណ​ត្តិទី៥ ២០២២ សម្រាប់​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាសមាជិ​កគ​ណៈអ​ចិន្រ្តៃយ៍ គណៈកម្មាធិ​ការកណ្ដាលគណ​បក្សប្រជាជនកម្ពុជា និងជាប្រធាន​ក្រុម​ការងា​រថ្នាក់​ជាតិ ចុះជួយ​ខេត្តបន្ទាយមានជ័យ បានអញ្ជើញ​ជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ដកពិសោធន៍ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ នាថ្ងៃទី ៣០៣១ ខែកក្កដា ឆ្នាំ​២០២២ ដោយមានសមា​ជិក សមាជិ​កាចូលរួមប្រមាណជាង ១០០០នាក់​ផងដែរ។

ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា លទ្ធ​ផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២ សម្រាប់​ខេត្ត​បន្ទាយមានជ័យ គណបក្សប្រជាជនកម្ពុជាយើង ទទួលបាន ១៩៤,៥៤៣សម្លេង ស្មើ ៧២,២៣% នៃសន្លឹកឆ្នោតបានការ

អាសនៈក្រុមប្រឹក្សាឃុំ/សង្កាត់ ទទួលបាន ៤២៩ ស្មើ ៨០,៤៨%

ប្រៀបធៀបលទ្ធផលឆ្នាំ ២០១៧ កើន ៦៩,១១៣សម្លេងស្មើនឹង ៥៥%

ប្រៀបធៀបលទ្ធផលឆ្នាំ ២០១៨ កើន ៩,៣០១សម្លេងស្មើនិង ៥%

លទ្ធផលខាងលើឃុំដែល CPP ទទួលបានអាសនៈ ១០០%(សុីដាច់) មាន៧ឃុំ

ឃុំទួលពង្រ (ស្រុកម៉ាឡៃ) ទទួលបានអាសនៈ ៧/

ឃុំបឹងបេង (ស្រុកម៉ាឡៃ) ទទួលបានអាសនៈ ៥/

ឃុំអូរស្រឡៅ (ស្រុកម៉ាឡៃ) ទទួលបានអាសនៈ ៥/

ឃុំអូរសំព័រ (ស្រុកម៉ាឡៃ) ទទួលបានអាសនៈ ៥/

ឃុំតាបែន (ស្រុកស្វាយចេក) ទទួលបានអាសនៈ ៥/

ឃុំរលួស (ស្រុកស្វាយចេក) ទទួលបានអាសនៈ ៥/

ឃុំទានកាំ (ស្រុកព្រះនេត្រព្រះ) ទទួលបានអាសនៈ ៥/៥។

ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ថា ឆ្នាំ២០២៣ ខាងមុខនេះជាឆ្នាំចុងក្រោយរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភាសន្តិភាព ស្ថិរ​ភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនឹងត្រូវបានបន្តរក្សាយ៉ាងរឹងមាំ ដែល​បង្កភាពអនុគ្រោះដល់រាល់ដំ​ណើរការនៃសង្គមជាតិ។ ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នឹងបន្ត​ប្រកបដោយភាពអនុគ្រោះក្នុងបរិបទនៃការរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ទោះ​បីកម្ពុជា នៅតែបន្តទទួលរងឥទ្ធិពលពីសភាពការណ៍ខាងក្រៅដ៏ស្មុគស្មាញនិងតាមតឹង។ កា​របោះឆ្នោតជាតិឆ្នាំ ២០២៣ និងប្រព្រឹត្តទៅយ៉ាងទៀងទាត់ ដោយមាន​គណបក្សច្រើន​ចូលរួមដែល​នឹងឆ្លុះបញ្ចាំងអំពីជំហានរីកចម្រើនបន្តទៀតដ៏ស្វាហាប់នៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

ការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ទប់​ស្កាត់​រាល់ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិ សំដៅធា​នាដំណើ​រការអភិវឌ្ឍន៍ការរស់នៅដ៏សុខសាន្តរបស់ប្រជាជន នឹងបរិយាកាសល្អសម្រាប់ការបោះឆ្នោត។

គាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភានិងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

ចូលរួមអនុវត្តការកែទម្រង់ស៊ីជម្រៅនៅគ្រប់ការដ្ឋានដោយ ឆន្ទៈមុតស្រួច និងស្រុះដៃ​គ្នាតាមអភិក្រមឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ដើម្បី​បន្តលើកកម្ពស់​អភិ​បាលកិច្ច ធានាការផ្ដល់សេវាសាធារណៈប្រកបដោយតម្លាភាព គណនេយ្យភាព និងឆាប់រហ័ស​ជូនប្រជាពលរដ្ឋ ពង្រឹងយុត្តិធម៌ និងសមធម៌សង្គម។

ចុងក្រោយគណៈអធិបតីក៏បានផ្ដល់នូវអំណោយជាថវិកាមួយចំនួន លើកទឹកចិត្តដល់ស​មាជិកស​មាជិកាតាមបណ្ដាស្រុក ក្រុង ឃុំ សង្កាត់ ភូមិ ដែលបានខិតខំប្រឹងប្រែង​បំពេញភារកិច្ចការ​ងារទទួលបានជោគជ័យ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button