ឯកឧត្តមបណ្ឌិត ដួង តារា ប្រកាសគាំទ្រទាំងស្រុង ចំពោះការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាការពារធនធានព្រៃធម្មជាតិ នៅជុំវិញសួនឧទ្យានភ្នំតាម៉ៅ់ និងរៀបចំឲ្យដាំដើមឈើឡើងវិញ
រាជធានីភ្នំពេញ៖ឯកឧត្តមបណ្ឌិត ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះ បានសសេរសារបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក(FacebooK)ផ្ទាល់ខ្លួនរបស់ឯកឧត្តម ដោយមានខ្លឹមសារថា«សូមគោរពអរគុណ និងគាំទ្រទាំងស្រុងប្រកបដោយមោទនភាពក្រៃលែង ចំពោះការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងការរក្សាការពារធនធានព្រៃធម្មជាតិ នៅជុំវិញសួនឧទ្យានភ្នំតាម៉ៅ់ និងរៀបចំអោយដាំដើមឈើឡើងវិញ ដើម្បីជាប្រយោជន៍ដ៏ថ្លៃថ្លារបស់ប្រទេសជាតិទាំងមូល។
អរគុណបងប្អូនជនរួមជាតិ ចំពោះការចូលរួមថែរក្សាការពារធនធានធម្មជាតិ ជាមួយសម្តេចប្រមុខដឹកនាំយើងទាំងអស់គ្នា។ អំពើអាក្រក់ជាអពមង្គលនៃជីវិត អំពើល្អជាសិរីសួស្តី។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព»។
ឯកឧត្តមបណ្ឌិត ដួង តារា សសេរសារគាំទ្រសម្តេចតេជោ នាយករដ្ឋមន្រ្តី បែបនេះក្រោយពីសម្តេចតេជោ សសេរសារនៅលើផេកហ្វេសប៊ុក(Facebook)ផ្លូវការរបស់សម្តេច ដោយមានខ្លឹមសាថា«បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើន មករាជរដ្ឋាភិបាល ដើម្បីរក្សាទុកព្រៃនៅ ក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួង កសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។
ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖
១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱយធ្វើការដោះដូរនិងអភិវឌ្ឍ។
២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។
៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។
សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា»៕