មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែកក្កដា និងដាក់ទិសដៅអនុវត្តបន្ត
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែកក្កដា ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅឣនុវត្តបន្ត ខែសីហា ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះមានការចូលរួមមានពីលោកមេបញ្ជាការរង កងពល នាយសេនាធិការ នាយសេនាធិការរង ការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពលទាំង៧ និងវរសេនាតូចថ្មើរជើងទាំង៤។
លោកមេបញ្ជាការកងពល បានធ្វើការកោតសរសើរដល់គ្រប់បណ្តាអង្គភាពខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន នូវតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ។លោកមេបញ្ជាការកងពល បានសង្កត់ធ្ងន់ថា គ្រប់កងឯកភាពត្រូវបន្តយកចិត្តទុកដាក់ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ធានាបំពេញបន្ថែមដល់ការហូបប្រចាំថ្ងៃរបស់កងទ័ព រួមទាំងជួយផ្គត់ផ្គង់ដល់កម្លាំងជួរមុខ និងចែករំលែកដល់គ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ក្នុងស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ ក្នុងនោះក៏ត្រូវត្រួតពិនិត្យ និងតៀមកម្លាំង មធ្យោបាយ សម្ភារ ឲ្យបានតាមផែនការ ធានាចេញបំពេញបេសកកម្មតាមបទបញ្ជា បានទាន់ពេលវេលា និងទទួលជោគជ័យ ជាពិសេសការត្រៀមសម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ដោយសាររយះពេលប៉ន្មានថ្ងៃចុងក្រោយនេះភ្លៀងបន្តធ្លាក់ជាប្រចាំ ដោយខេត្តបន្ទាយមានជ័យ ដែលតែងតែរងគ្រោះជារាងរាល់ឆ្នាំ ចាំបាច់យើងត្រៀមទុកជាមុន។ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានអញ្ជើញប្រគល់លិខិតសរសើរ និងរង្វាន់អម ដល់យោធិនដែលមានស្នាដៃល្អប្រចាំខែកក្កដា ផងដែរ៕