ព័ត៌មានជាតិ

មេបញ្ជាការកងពលតូចថ្មើរជើង​លេខ៥១ អញ្ជើញអប់រំចិត្តសាស្រ្ត ​និងសភាព​ការណ៍ថ្មីៗ ដល់នាយ-ពល​ទាហានចំណុះកងពល

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នា​ថ្ងៃពុធ ១៣ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញ​អប់រំចិត្តសាស្រ្ត និងផ្សព្វផ្សាយថ្មីៗដ​ល់នាយទាហាន នាយទាហានរង និង​ពលទាហាន ចំណុះអង្គ​ភាព កងពលតូចថ្មើរជើងលេខ៥១។ក្នុងនោះក៏​មានការអញ្ជើ​ញចូលរួមពី​សំណា​ក់លោកមេ​បញ្ជការរង នាយសេ​នាធិការរង នាយការិយាល័យ នេផ្នែកជំនាញ កងនុសេ​នាធំ​ចំណុះ និងវសេ​នាតូចថ្មើរជើងទាំង៤ ផងដែរ

លោកឧត្តមសេនីយ៍ សង្កត់ធ្ងន់ថា ក្នុងតួនា​ទីភារកិច្ចជា​កងទ័ព បន្តអនុវត្តន៍នូវវិន័យ​សណ្តាប់ធ្នាប់ ឲ្យ​បាន​ជាប្រចាំ ទាំង​នៅក្នុងអង្គភាព និងនៅខាងក្រៅអង្គភាព រក្សាបាននូវគុណតម្លៃ ឯកសណ្ឋាន នៃ​កងយោធពលខេមរភូមិន្ទ ត្រូវហ្វឹក​ហាត់ជាប្រចាំ ទាំងស្មារតី ជំនាញ យុទ្ធវិធី ដើម្បីធានាបានូវ ភារកិច្ច​ការពារជាតិ មាតុភូមិ និងប្រជាជន។

ក្រៅពី​នោះគ្រប់បណ្តាអង្គភាពទាំងអស់ត្រូវត្រៀមខ្លួនជានិច្ច សម្រាប់បេសកកម្មជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែលរងគ្រោះជាយថាហេតុ ដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗក្នុងភូមិសាស្រ្ត ដែលអង្កភាពឈរជើង ជាពិសេ​សត្រូវត្រៀមសម្ភារជួយសង្គ្រោះទឹកជំនន់ ដោយសារអាកាសធាតុ ភ្លៀងបន្ត​ធ្លាក់ច្រើន បន្តតាមដានស្ថា​នភាពនៅគ្រប់ភូមិសាស្រ្ត រួមទាំងខ្យលកន្រ្តាក់ផងដែរ ក្នុង​ករណីមានគ្រោះមហន្តរាយកើតឡើង ត្រូវចេញប្រតិបត្តិការភ្លាមៗ មិនថាយប់ឬថ្ងៃនោះទេ អនុវត្តន៍​តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេ​នីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេ​បញ្ជាការកងទ័ពជើ​ងគោក (កងទ័ពកើតចេញពីប្រជាជន ការ​ពារប្រជាជន ដើម្បីប្រជាជន)

ក្នុងឱ​កាសនោះដែរ លោកឧត្តម​សេនីយ៍ សឹង្ហ ទុំ ក៏បានក្រើនរំលឹ​កដល់យោធិនទាំងអស់ បន្តយ​កចិត្តទុកដាក់ យកចំ​ណេះដឹ​ងដែលបា​នទទួលនូវថ្ងៃនេះ បន្តយ​កទៅផ្សព្វផ្សាយ ឲ្យដល់យោធិន​ចំណុះអង្គភាព​ឲ្យបានគ្រប់ៗរួប និងបន្តអនាម័យ​ជាប្រចាំការពារ​ការឆ្លងរីករា​លដាលនៃ​ជំងឺឆ្លងកូវីដ​១៩ និងជំងឺអុតស្វា ពិ​សេសបន្តអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ឲ្យបានជាប់ជាប្រចាំ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button