ព័ត៌មានជាតិ

លោកជំ​ទាវ បាន ស្រីមុំ ទទួលជួប​​​សម្ដែង​ការគួរសម និងទទួ​ល​អំ​ណោយពី​តំណាង​ស្ថាន​ទូតព្រះ​​រាជាណា​ចក្រថៃ

(ប៉ៃលិន)៖នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិ​បាល នៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តមសៅ សារ៉ាត់ អ្នកតំណាងរាស្ត្រប៉ៃលិន អមដំណើ​រដោយគ​ណអភិបាលខេត្ត បានអញ្ជើញ​ទទួលជួបសម្ដែង​ការគួរសម លោក វីរសេនីយ៍ឯក ភិស្ណុ សា​រធី ប្រធា​នសេនានុព័ន្ធយោធាជើងគោកថៃ ព្រមទាំងតំ​ណាងក្រុមហ៊ុន សហគ្រាសចំនួន៨ ដែលបា​នអញ្ជើញមក​ទស្សនកិច្ចមកកាន់ខេត្តប៉ៃលិន និងបាន​នាំយកអំណោយ​ជាសម្ភារៈប្រើប្រាស់ គ្រឿង​ឧបភោគបរិភោ​គមួយចំនួន ដើម្បីផ្ដល់ជូ​នដល់រដ្ឋបាលខេត្តប៉ៃលិន ក្នុងការទុក​ប្រើការជួយ​ជនក្រីក្រ​ខ្វះខាត ។ គោលបំ​ណ​ងទស្សនៈ​នេះក៏ដើម្បីពិភាក្សាការងារ​អំពីការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ន នៃ​និន្នាការសេដ្ឋកិច្ចពាណិជ្ជកម្ម នៃការវិនិយោគនៅក្នុងប៉ៃលិនជាបន្តបន្ទាប់ ។

ជាកា​រឆ្លើយតប លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានធ្វើការថ្លែងអំ​ណរគុណ​យ៉ាងជ្រាលជ្រៅដល់ក្រុមគណៈប្រតិភូ ដោយមានគណៈប្រតិភូ​នៃស្ថានទូតនៃព្រះរាជា​ណាចក្រថៃ និងគ​ណៈប្រតិភូនៃក្រុមហ៊ុនវិស័យឯកជនប្រទេសថៃមួយចំនួន ដែលធ្វើការវិនិ​យោគ​នៅ​ប្រទេសកម្ពុជា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោ​គបរិភោគជូន​ដល់រដ្ឋ​បា​លខេត្តប៉ៃលិននាពេលនេះ ដែលនេះបង្ហាញអំពីសាមគ្គីភាពគ្នារវាងប្រទេសជិតខាង ដោយមិន​មានការរើស​អើងពូជសាសន៍ ជនជាតិអ្វីឡើយ ពិសេសគឺការស្រឡាញ់រាប់អានគ្នា ស្គាល់សុខ​ទុក្ខគ្នាទៅវិញ​ទៅមកស្របពេលដែលប្រទេសជិតខាងទាំង២ ជាប់ភូមិផងរបងជាមួយ​គ្នាមានទំនាក់​ទំនងល្អផ្នែ​កសេដ្ឋកិច្ច និងទំនាក់ទំនងផ្សេងៗ។ ជាមួយគ្នានោះខេត្តប៉ៃលិន តែងស្វាគមន៍រាល់វិ​យោគិនតូចធំទាំងអស់ដែលចង់មករកស៊ី អភិវឌ្ឍន៍ខេត្តប៉ៃលិនអោយ​កាន់តែសម្បូរបែបនិងស៊ីវិ​ល័យថែមទៀតផងនោះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button