លោក ទេស វិបុល អញ្ជើញចុះសួរសុខទុក និងផ្តល់ថវិការផ្ទាល់ខ្លួន ជូនលោកយាយវ័យ៩២ឆ្នាំ ចាស់ជរាគ្មានទីពឹង កំពុងស្នាក់នៅក្នុងបរិវេណសាលាបង្រៀនបឋមសិក្សាព្រែកអំពិល ស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល៖ដោយមើលឃើញពីទុកលំបាក របស់លោកយាយ ជា អ៊ឹម ជន្មាយុ៩២ឆ្នាំ ដែលកំពុងស្នាក់នៅជាបណ្តោះអាសន្នក្នុងខ្ទមដ៏កម្សត់ដំបូលប្រក់ស័ង្កសី ជញ្ជាំងចាស់ទ្រុឌទ្រោម និងទ្វាររហែក នៅក្នុងបរិវេណសាលាបង្រៀនបឋមសិក្សាព្រែកអំពិល ស្ថិតនៅក្នុងឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ជាមួយចៅស្រីបង្កើត និងចៅទួត(ទើបតែបាន៣សប្តាហ៍) នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ព–សៈ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានអញ្ជើញចុះសួរសុខទុក និងបានផ្តល់ថវិការមួយចំនួនជូនលោកយាយ គ្រាន់សម្រាលទុកលំបាកមួយគ្រា។
តាមការសាកសួររបស់លោក ទេស វិបុល លោកយាយមានកូនប្រុសតែម្នាក់គត់គឺឈ្មោះ ជា កើត ភេទប្រុស មានអាយុ៦៤ឆ្នាំ កូនប្រុសរបស់គាត់នេះបានចេញពីស្រុកកំណើតទៅរកស៊ីនៅស្រុកផ្សេងប្រហែលជាជាង២០ឆ្នាំហើយ ដែលរហូតមកដល់សព្វថ្ងៃនេះមិនដែលមកលេងម្តាយនៅស្រុកកំណើតនោះទេ។ រាល់ថ្ងៃលោកយាយរស់នៅយ៉ាងវេទនាបំផុត ពោលគឺគ្មានផ្ទះសម្បែងឡើយ ហើយសព្វថ្ងៃលោកយាយកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅក្នុងបរិវេណសាលាបង្រៀនបឋមសិក្សាព្រែកអំពិល ជាមួយចៅស្រីបង្កើត និងចៅទួត(ទើបតែបាន៣សប្តាហ៍ទេ)។ដូច្នេះលោក ទេស វិបុល ក្នុងនាមប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមធ្វើការអំពាវនាវដល់សប្បុរសជននានា ទាំងក្នុង និងក្រៅស្រុក ពិសេសអាជ្ញាធរមូលដ្ឋានជួយដល់លោកយាយចាស់ជរា គ្មានទីពឹង នេះផង៕
សូមទស្សនានូវវីដេអូរ បទសម្ភាសរបស់លោក ទេស វិបុល ជាមួយលោកយាយ ដែលមានខ្លឹមសាដូចខាងក្រោម៖