ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ ដឹកនាំមន្ត្រីក្រោមឱវាត ចុះពិនិត្យស្ថាន​ភាព​ជំ​នន់​ទឹ​កភ្លៀង​ និងផ​លប៉ះ​ពាល់​នៅ​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលាក្រៅ

ខេត្តប៉ៃលិន៖ក្រោយពីមានភ្លៀងធ្លាក់​បង្កជាទឹកជំនន់ បណ្តាល​​ឲ្យផ្ទះប្រ​ជាពលរដ្ឋមួយចំនួនរងលិ​ចលង់នោះ កាល​ពីល្ងាចថ្ងៃទី១២ ខែសី​ហា ឆ្នាំ២០២​២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអ​ភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំ​ណើរ​ដោយ​ក្រុមការងារ និងមន្ទីរអង្គភាព​ជំនាញពាក់ព័ន្ធ ព្រមទាំ​ងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យ​ស្ថានភាព​ជំនន់ទឹកភ្លៀង និង​ផលប៉ះ​ពាល់ ស្ថិតនៅក្នុង​ឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែល​រងគ្រោះ​ដោយសារជំនន់ទឹកភ្លៀង។

សូមបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី​១១ ខែសីហា ឆ្នាំ២០២២ ភ្លៀងធ្លាក់​យ៉ាង​ច្រើន​នៅផ្នែក​ខាងលើ​ជាប់ព្រំដែនថៃ បង្កជាទឹកជំនន់​​ហូរតាមស្ទឹងប​រយ៉ា​ខា បណ្តាល​​​​​​​​​​​ឲ្យ​លិចលង់​លំនៅឋា​ននិង​ខ្ចុះរបស់ប្រជាព​លរដ្ឋអស់មួយចំនួន​នៅសង្កាត់បរ​យ៉ាខា ក្រុងប៉ៃលិន ហើយទឹក​បន្តហូរចាក់​សំដៅ​ទៅលិ​ចភូមិមួយ​ចំនួននៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន តែមិនមានផលប៉ះ​ពាល់ទ្រព្យ​ស​ម្បតិ្ត​ពលរដ្ឋធ្ងន់ធ្ងរទេ ព្រោះមានកា​រជួយអន្តរាគមន៍​ពីអាជ្ញាធរ និងសមត្ថកិច្ច​ទាន់ពេលវេលា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button