ប្រជាពុទ្ធិបរិស័ទប្រគេន សំពត់ត្រៃជីវរ ដល់ព្រះសង្ឃ គង់ក្នុងវត្តគិរីជុំចំការខ្នុរ ក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី១៥ ខែសីហាឆ្នាំ២០២២ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានប្រារព្ធពិធីបុណ្យប្រគេនសំពត់ត្រៃជីវរ ដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តគិរីរម្យចម្ការខ្នុរ ស្ថិតនៅក្នុង សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ដោយក្នុងនោះ ៨០សំពត់ត្រៃជីវរ អាចមានព្រះសង្ស ដែលគង់ក្នុងវត្តមានចំនួន៤០អង្គ។
ព្រះសមណៈញាណ ណាប់ ម៉ឺន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្តនិងជាព្រះគ្រូចៅអធិការវត្តគិរីជុំចម្ការខ្នុរ ព្រះអង្គបានមានសង្សដីកាបញ្ជាក់ថា ស្របពេលដែលព្រះសង្ឃ ចាំព្រះវស្សារយៈពេលបីខែ ក៏ដូចជាពេលវេលាជិតឈានចូលមកដល់នៃ ថ្ងៃបុណ្យកាន់បិណ្ឌនៅពេលខាងមុខហើយក្នុងការដែលប្រជាពុទ្ធបរិស័ទទាំងអស់បានចូលរួមសាមគ្គីមូលមតិគ្នាជាឯកឆន្ទ ផ្ដើមប្រារព្ធនៃពិធីបុណ្យ នាថ្ងៃនេះពិតជា មានសារៈសំខាន់ណាស់ហើយជា កុសលផល បុណ្យដ៏ធំសម្រាប់ប្រជាពុទ្ធបរិស័ទ។
ព្រះអង្គមានសង្ឃដីកាបន្តថា ការប្រារព្ធធ្វើបុណ្យនេះ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូន ជីតា មាតា បិតាញាតិការ ទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់បរលោកឲ្យទទួលយកនូវអ្វីដែលកូនចៅបានវេប្រធានចំពោះព្រះអង្គនាឱកាសនេះផងដែរ។ជាងនេះ ទៅទៀតគឺដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធវ កម្មាភិបាល យុទ្ធជនយុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាន និងដល់បងប្អូនប្រជាពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតដោយក្តីអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតបីឆ្នាំប្រាំបីខែនិងម្ភៃថ្ងៃ។ព្រះអង្គគ្រូព្រះបាឡាត់គណខេត្តក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា បានចូលរួមធ្វើពិធីបុណ្យទាំងរីករាយក្រៃលែង ដោយប្រទេសជាតិយើងបានទទួលនូវសុខសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រជាពលរដ្ឋគោរពស្រឡាញ់និងគាំទ្រ។ ចុងបញ្ចប់នៃកម្មវិធីក៏បានរៀបចំនូវពិធីរាប់បាត្រដល់ព្រះសង្ឃ ក្នុង ឱកាសនេះផងដែរ ៕