ព័ត៌មានជាតិ

អភិបាល​ខេត្តបន្ទាយមានជ័យ ​ដឹកនាំកិច្ចប្រជុំគ​ណៈបញ្ជា​ការ​ឯក​ភាពរ​ដ្ឋបា​លខេត្ត

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពី​រសៀល​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានដឹក​នាំកិ​ច្ចប្រជុំគណៈបញ្ជា​ការឯកភាពរ​ដ្ឋបាលខេត្ត​បន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ។កិ​ច្ចប្រជុំនេះ​មានរបៀបវារៈ​មួយចំនួនរួមមាន ការងារ​ត្រៀមបង្ការ​គ្រោះទឹកជំនន់ ការងារជួយ​សង្គ្រោះ​ស្រូវបងប្អូនប្រជា​ពលរដ្ឋ វឌ្ឍនភាព កា​រគ្រប់​គ្រងដីតំប​ន់បីនៃតំ​បន់បឹងទន្លេសាប ​ការវាស់វែងដី​ជូនប្រជាពលរដ្ឋអា​ស្រ័យផល ការ​ងារដោះ​ស្រាយ​ទំ​នាស់ដីធ្លី និងការ​កាត់ឆ្វៀលដី។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ឡើងថា ក្រោយ​ពីមានភ្លៀងធ្លាក់​ជាបន្ត​បន្ទាប់​នៅ​ក្នុងខេត្ត​បន្ទាយមានជ័យ យើងសង្កេត​ឃើញមានតំ​បន់មួយ​ចំនួនកំពុង​រងផលប៉ះ​ពាល់ដោ​យទឹក​ជំនន់​ទឹកភ្លៀង ធ្វើអោយដំណាំ​ស្រូវរបស់បងប្អូនប្រជា​ពលរដ្ឋកំពុងប្រឈ​មនឹងកា​រលិចលង់ ដូច​នេះ​តម្រូវឲ្យអា​ជ្ញាធរមូលដ្ឋាន កងកម្លាំងប្រ​ដាប់អាវុធទាំង ៣ប្រភេទចូលរួម​សហការ ជួយច្រូតស្រូវ​ប្រជាពល​រដ្ឋ​ដែលជាកាតព្វកិច្ច ដែល​យើងទាំងអស់គ្នាត្រូវធ្វើនិ​ងជួយសង្គ្រោះ។

ឯកឧត្តម បន្តថា តាមស្ថាន​ភាពទឹកជំនន់នៅខេត្តបន្ទាយមា​នជ័យនាបច្ចុប្បន្ននេះ នៅមិន​ទាន់មាន​ភាពធ្ងន់ធ្ងរ​នៅឡើយ តែអ្វីសំខាន់គឺយើ​ងដែ​លជាអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់គឺ ត្រូវ​ត្រៀមបំ​រុងពេ​លទឹកជំនន់ ត្រៀមជួយច្រូតស្រូវប្រជា​ពលរដ្ឋពេលទឹកលិចលង់ អាជ្ញាធរមូលដ្ឋាន​សហការ​ជាមួយមន្ទីរធនធានទឹកធ្វើកា​របើកមុខទឹក និងមន្ទីរសុខាភិ​បាលខេ​ត្តត្រៀមបង្កា​របញ្ហាផ្សេង​ៗ ដូចជាថ្នាំបង្ការពេ​លប្រជាពលរដ្ឋមករកទីទួលសុវត្ថិភាព មន្ទីរសុខាភិបា​លនិង​មន្ទីរអប់រំយុវជន​និងកីឡា បន្តជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ដល់សិស្សានុសិស្សឱ្យបានគ្រប់ដូស ព្រោះថាជំងឺឆ្លង​កូវីដ១៩ នៅមិនទាន់ផុតរលត់ឆ្ងាយពីយើងនៅ​ឡើយចុងក្រោយឯកឧត្តមអភិ​បាលខេត្ត បាន​មានប្រសាសន៍​សង្កត់ធ្ងន់ទៅលើមន្ទីរអង្គភាពមួយ​ចំនួនបំពេញការងារ ស្នូលពុំបានល្អ យឺតយ៉ាវ មិន​យកចិត្តទុកដាក់បើនិយាយឲ្យខ្លីទៅគឺ សម្ងំដេកលក់តែម្ដង។ ពាក់ព័ន្ធក្នុងកិច្ចប្រជុំ​គណៈប​ញ្ជាការឯកភា​ពនេះផងដែរ លោក រ័ត្នដា ស៊ីណង់ អភិបាលស្រុកមង្គលបូរី បានលើកឡើងផងដែរថា បញ្ហាតម្លៃស្រូវ​បង្កើនរដូវរបស់ប្រជាកសិករនៅស្រុកមង្គលបូរី ពីដើមខែនៃការប្រមូ​លផលឃើញថា តម្លៃស្រូវបានថ្លៃគួរសម អាចទូទាត់លើថ្លៃជីគីមី ថ្លៃប្រេងភ្ជួររាស់ អាចមានតុល្យភាពគ្នា តែបច្ចុប្បន្ន​នេះ​តម្លៃស្រូវមានការថយចុះ ព្រោះថាការទិញ​លក់គឺសម្រេចទៅលើ​មាត់ឈ្មួញអ្ន​កឱ្យត​ម្លៃតែប៉ុណ្ណោះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button