មេបញ្ជការ កងពលតូចថ្មើរជើងលេខ៥១ ផ្តល់អំណោយសប្បុរសជននានា ប្រគល់ជូនកម្លាំងជួរមុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានចាត់តាំង លោកវរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ នាំយកអំណោយសប្បុរសជននានា ចំនួន ៥មុខ ប្រគល់ជូនកម្លាំងជួរមុខដែលកំពុងបំពេញប្រិតិបត្តិការ បេសកកម្មទប់ស្កាត់ប្រជាពលរដ្ឋ–ពលករ ឆ្លងដែនខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា–ថៃ ប្រចាំទិសម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី គង់សារ៉ុម បានពាំនាំនូវការផ្គាំផ្ញើរសួរសុខទុក្ខពីសំណាក់ឧត្តមសេនីយ មេបញ្ជាការ កងពល និងបានកោតសរសើរដល់ នាយ–ពលទាហាន ដែលខិតខំយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន និងពុះពាររាល់ការលំបាកក្នុងការបំពេញតួរនាទីភារកិច្ចដែលថ្នាក់លើប្រគល់ជូនបានយ៉ាងល្អប្រសើរ ហើយនៅតែបន្តការអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ និង ៣ការពារ ៕