ពិធីផ្សព្វផ្សាយ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គល ទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ
ខេត្តបន្ទាយមានជ័យ៖កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំ(ធំ)សាលាខេត្តបន្ទាយមានជ័យ រៀបចំពិធីផ្សព្វផ្សាយ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គល ទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិ សុខសង្គម ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នឹងមានការចូលរួមសំណាក់អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម លោក លោកស្រី តំណាងមន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រី នាយក ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ទូទាំងខេត្តផងដែរ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានមានប្រសាសន៍ថា ៖ការផ្សព្វផ្សាយដាក់ឱ្យអនុវត្ត របប សន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ស្ថិតក្រោមបទប្បញ្ញាតិ្ត នៃច្បាប់ស្តីពី ការងារ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ធានាដល់ការរីកចម្រើនគ្រប់វិស័យ និងកំពុងប្រែមុខមាត់ថ្មីលើឆាកអន្តរជាតិ។
ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា៖ទន្ទឹមនឹងការរីកចម្រើនឥតឈប់ឈរប្រព័ន្ធសន្តិសុខសង្គម គឺជាកត្តាសំខាន់ ដើម្បីសម្រេចបាននូវក្រប ខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលឆ្នាំ ២០១៦–២០២៥ដែលប្រែក្លាយកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។
ប្រព័ន្ធសន្តិសុខសង្គម ជាប្រព័ន្ធសម្រាប់គ្រប់គ្រងកម្មវិធីសន្តិសុខសង្គមដែលរៀប ចំឡើងដើម្បីជួយដល់ប្រជាជនក្នុងការការពារពួកគាត់នៃការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូល ដែលបណ្ដាលមកពីជំងឺ លំហែមាតុភាព គ្រោះថ្នាក់ការងារ និកម្មភាព ទុព្វលភាព ជរាភាព ចូលនិវត្តន៍ និងមរណភាព អ្នកដែលរកចំណូលសម្រាប់គ្រួសារ និងជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមសន្សំប្រាក់ ឬ បង់វិភាគ ទានជាកាតព្វកិច្ចទៅតាមអត្រាជាក់លាក់នៅក្នុងមូលនិធិដើម្បីការពារហានិភ័យ ដើម្បីចូលរួមលើកកម្ព ស់ និងអនុវត្តនូវគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦–២០២៥ របស់រាជរដ្ឋាភិបាល ក៏ដូចជា ៖ការអនុវត្តការងាររបស់ខ្លួន។
ឯកឧត្តម អ៊ុក សមវិទ្យា លើកឡើងថា ៖ការបើកវគ្គផ្សព្វផ្សាយ គឺជាយុទ្ធនាការ៩០ថ្ងៃក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាអត្ថប្រយោជន៍សិទ្ធិ និងកាតព្វកិច្ចរវាងបងប្អូនកម្មករ និយោជិត និងនិយោជក រួមទាំងការទទួលបាន ពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ជាវិធីមួយដ៏មានអត្ថន័យ និងជាប្រវត្តិសាស្រ្ត នៃវិស័យសន្តិសុខ សង្គមប្រទេសកម្ពុជា។បញ្ហានេះត្រូវបានគិតគូរពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុម័តច្បាប់ ស្តីពីរបបសន្តិសុខសង្គមកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយកំណត់ឱ្យបេឡាជាតិសន្តិសុខសង្គមហៅ កាត់ថា (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាល គឺជាស្ថាប័នប្រតិបត្តិករតែមួយគត់អនុវត្តរ បបសន្តិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជា រួមមានផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្ម ភាពការងា។
ឯកឧត្តម បន្តថា ៖ សម្រាប់“ជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា” និងជាចំ ណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំប្រកបដោយចីរភាព និងបរិយាប័ន្ន ដើម្បីជាប្រយោជន៍ សម្រា ប់ប្រជាជនគ្រប់ក្រុមគោលដៅ ជាពិសេសការបង្ការហានិភ័យខ្ពស់ នៃការធ្លាក់ចូលក្នុងភាព ក្រីក្រនៅ ពេលចូលដល់វ័យចាស់ជរា៕