មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំក្រុមការងារចុះទស្សនកិច្ចសិក្សាការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ អង្គភាពចំណុះកងពល
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃសុក្រ ១៤ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានដឹកនាំនាយទាហានចំណុះទីបញ្ជាការកងពលចុះធ្វើ ទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ អង្គភាពកងអនុសេនាធំ ការពារអាកាស និង ការិយាល័យហ្វឹកហ្វឺន និងការិយាល័យទី៣ ស្ថិតនៅទីបញ្ជាការកងពល ភូមភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ អញ្ជើញចូលរួមមាន លោកមេបញ្ជាការរងកងពល លោកនាយសេនាធិការរង លោកនាយការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពល ផ្នែកជំនាញ ។
លោកមេបញ្ជាការរងកងពល បានអញ្ជើញទស្សនាតាមខ្លឹមសារនិមួយៗ និងបាន ថ្លែងកោតសរសើរដល់អង្គភាពទាំង២ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តន៍តួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ។
ក្នុងនោះដែរលោកឧត្តមសេនីយត្រី ជុំ សេដ្ឋា បានដាក់ផែនការ ឱ្យគ្រប់អង្គភាពបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុងអង្គភាពនីមួយៗ រួមជាមួយបន្តអនុវត្តន៍ វិធានការ៣កុំ ៣ការពារ និងវិធានការសុខាភិបាល ការពារការឆ្លងរីរាលដាលជំងឺកូវីដ១៩ ចូលក្នុងអង្គភាព និងសហឋកមន៍៕