លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានចាត់ឲ្យក្រុមការងារ នាំយកថវិការមិត្តរួមអាវុធ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនយោធិនដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ និងថវិការ សម្ភារ ចូលរួមបុណ្យសពប្រជាពលរដ្ឋ
(បន្ទាយមានជ័យ)៖ក្រោមការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានចាត់តាំងក្រុមការងារនាំយកថវិការមិត្តរួមអាវុធ គ្រឿងឧបភោគបរិភោគ ជូនយោធិនដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ និងថវិការ សម្ភារ ចូលរួមបុណ្យសពប្រជាពលរដ្ឋ។
១.លោកវរសេនីយ៍ឯក យ៉ែម ឡុម មេបញ្ជាការរងកងពល បានដឹកនាំក្រុមការងារ នាំយកថវិកា មិត្តរួមអាវុធ ចំនួន ២,៦៣០.០០០ រៀល (ក្នុងនោះកងពល១,០០០,០០០ រៀល វរសេនាតូច ១.៦៣០.០០០ រៀល) ចុះសួរសុខទុក្ខយោធិន ព្រិន្ទបាលឯក ឌិន រី នៅកងអនុសេនាធំទី១ វរសេនាតូចថ្មើរជើងលេខ៥១៣ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
២.លោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១១ បានចាត់តាំង វរសេនីយ៍ត្រី សុខ ចន្ថា ជំនួយការ សេនាធិការ ដឹកនាំក្រុមការងារ ចូលរួមបុណ្យសព លោកតា គុង ប៉ុក អាយុ ៧៦ឆ្នាំ ដោយរោគាពាធ និងនាំយកគ្រឿងឧបភោគបរិភោគមាន៖ អង្ករ ១ការ៉ុង ទឹកសុទ្ធ ១០យួរ និងថវិកា ១០០.០០០ រៀល ស្ថិតនៅភូមិ ឈើទាល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕