ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្ដាល ចែកវិញ្ញាប​នបត្រ​សម្គាល់​ម្ចាស់​អចលវត្ថុ ជូនប្រជាពលរដ្ឋចំនួន៣​ភូមិ ក្នុង​ស្រុកអង្គស្នួល

ខេត្តកណ្តាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈ​អភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ អញ្ជើញជាអធិបតី ក្នុងពិធី​ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អច​លវត្ថុ ជូន​ប្រជា​ពលរដ្ឋ ចំនួន៣​ភូមិ មានភូមិចំ​ការ​ចិន ភូមិបឹង​ថ្នល់ និងភូមិចុងបឹង ស្ថិតក្នុងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថាការទទួលបា​នប័ណ្ណនា​ឱកាសនេះ​គឺមានតម្លៃ​ណា​ស់សម្រាប់បងប្អូនប្រជា​ពលរដ្ឋ សូមថែរក្សាប័ណ្ណនេះឱ្យបានល្អ ហើយ​សូមឱ្យខិ​តខំថែរក្សា​សារដី​នេះ​ទុកសម្រាប់​បង្កបង្កើនផល និងទុក​ដល់កូ​នចៅរបស់យើងទន្ទឹម​នឹ​ងនោះ ឯកឧត្តមអភិបាលខេត្ត ក៏​បាន​កោតសរសើរ និងវាយតម្លៃខ្ពស់នូវស្មារ​តីយកចិត្តទុកដា​ក់ខិតខំ​អនុវត្តភារកិច្ច បម្រើសេវា​ជូនប្រជាពលរដ្ឋរបស់មន្ត្រីចុះ​បញ្ជីទាំងអស់ មន្ទីរអង្គភាព និងអាជ្ញាធរគ្រ​ប់លំដាប់​ថ្នាក់ដែលបានចូលរួមអនុវត្តកម្មវិធី​អនុវិស័យរដ្ឋបា​លដីធ្លី ដែលបានខិត​ខំពុះពាររា​ល់ការលំ​បាករហូត​ឈាន​ដល់កា​រចែកប័ណ្ណជូនប្រជាពលរដ្ឋនាពេលនេះ។សកម្មភាពរបស់អស់លោក លោ​កស្រី ក៏ជា​ការរួមចំណែកអនុវត្តប្រកប​ដោយជោគជ័យ នូវគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិ​បាលលើវិស័យដីធ្លី

ឯកឧត្តមអភិបាលខេត្ត បន្តថា ការចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រ​ជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះ​បញ្ចាំង​ឱ្យឃើញពីការយកចិ​ត្តទុកដាក់ខ្ពស់ រប​ស់រាជរដ្ឋាភិបាល ក្រោមការដឹ​កនាំប្រកប​ដោយ​គតិប​ណ្ឌិ​តរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ​ធានា​កម្មសិទ្ធដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែ​កដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។ ដូច្នេះការផ្ដល់កម្មសិទ្ធិដីធ្លីនេះ គឺពិតជាបានរួមចំណែកជំរុញ និងលើកទឹក​ចិត្តឱ្យបងប្អូនប្រជា​ពលរដ្ឋខិត​ខំបង្កើនផលិត​ភាពក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្ម ឱ្យកាន់តែកើនឡើងថែ​ម​ទៀត

លោកស្រី ស៊ឹម សុភា អនុប្រធានមន្ទីររៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី​ខេត្តកណ្ដាល បានឱ្យដឹងថា កា​រចុះបញ្ជីរួច​រាល់ ក្នុងភូមិចំ​ការចិន ភូមិបឹងថ្នល់ និងភូមិចុងបឹង ដែលនឹង​ធ្វើការចែក​វិញ្ញាបនបត្រសម្គាល់ម្ចាស់​អចលនវត្ថុជូនម្ចាស់​កម្មសិទ្ធិ មានចំនួន ,១​៨២ក្បាលដី ក្នុងនោះ​ភូមិចំកា​រចិន មាន២៧ក្បាលដី មិ​នត្រូវចេ​ញប័ណ្ណ ភូមិបឹងថ្នល់មាន១០ក្បាលដី មិនត្រូវ​ចេញប័ណ្ណ ភូមិចុងបឹ​ង មាន​ចំនួន ៦០៣ក្បាលដីមិនត្រូវ​ចេញប័ណ្ណ។

លោកស្រីបានបន្ថែមថា៖ គិត​មកដល់ពេលនេះ រដ្ឋបាលខេត្តបា​នធ្វើការចែក​ប័ណ្ណជូនប្រជា​ពលរដ្ឋ​សរុប​ចំនួន ១៦៨ លើកស្មើ នឹង២​៤៤,៥៩៣ប័ណ្ណ ហើយថ្ងៃ​នេះគឺជា​លើកទី​១៦៩នៃ​ការចែកវិញ្ញាប​នបត្រសម្គាល់​ម្ចាស់អចលវត្ថុ ដែល​នឹងត្រូវផ្ដល់ជូន​ប្រជាពលរដ្ឋមក​ពីភូមិចំការចិ​ន ភូមិបឹងថ្នល់ និង​ភូមិចុង​បឹង ស្រុកអង្គស្នួល​សរុបចំនួន,១៨២ប័ណ្ណ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button