ព័ត៌មានជាតិ

ឯកឧត្តម អ​ភិបាលខេត្តកែ​ប ផ្តាំផ្ញើដល់អភិបាលស្រុក​ថ្មី ត្រូវប​ន្តរក្សាសា​មគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ ពង្រឹង​ការទំនា​ក់ទំនង​ល្អជាមួយ រដ្ឋបាលសង្កាត់ មេភូមិ សំដៅ​លើក កំ​ពស់​ការផ្តល់សេវា​សាធារ​ណៈ សេវារដ្ឋបាល ជូនពលរដ្ឋឲ្យកា​ន់តែមាន​គុណភាព តម្លាភាព និង​ប្រសិ​ទ្ធិភាព

ខេត្តកែប៖ថ្លែងក្នុពិធីប្រ​កាសតែងតាំងលោក ឆាង ឆៃ ជាអភិបា​លស្រុកដំណាក់ចង្អើរ នៃខេត្តកែប កាលពី​រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបា​លនៃគណៈ​អភិបាលខេត្ត​កែប បានមានប្រសាសន៍ថា៖សមិទ្ធផលនានាក្នុងខេត្ត នាពេលនេះ គឺកើ​តឡើង​ពី​ការ​ខិត​ខំប្រឹងប្រែង រួមគ្នារវាងថ្នាក់​ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរអង្គភាព​ជំនាញ និងអាជ្ញាធរ​មូល​ដ្ឋាន។កិច្ច​កា​រអភិវឌ្ឍ​ន៍ទាំងអស់ គឺមាន​គោល​បំណ​ង បម្រើផ​លប្រយោ​ជន៍​ទូទៅ បង្កើត​ការងារ និង​បង្កើន​ប្រាក់ចំ​ណូលជូន​ប្រជា​ពលរដ្ឋ ស្រ​បតាម​យុទ្ធសាស្រ្តកា​ត់បន្ថយភាព​​ក្រីក្រ របស់រា​ជរដ្ឋាភិ​បាល

ជាមួយគ្នានោះ​ដែរឯកឧត្តអភិបាល​ខេត្ត ក៏បានផ្តាំផ្ញើដ​ល់​លោក​អភិបាលស្រុក ដែល​ទើប​ទទួល​តំ​ណែ​ងថ្មី ត្រូវប​ន្តរក្សា​សាមគ្គីភាព ​ឯកភាព​ផ្ទៃក្នុង ឲ្យបានល្អ ពង្រឹង​ការទំនា​ក់ទំនងល្អជាមួយ រដ្ឋបា​ល​ស​ង្កាត់ មេភូមិ សំដៅ​លើកកំពស់​ការផ្តល់សេវា​សាធារណៈ សេវា​រដ្ឋបាល ជូនប្រជាពលរដ្ឋឲ្យកា​ន់​តែ​មាន​គុណភាព តម្លាភាព និងប្រសិទ្ធិភា​ព។

ឆ្លៀតក្នុង​ឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏ផ្ដល់អនុសាស​ន៍មួយចំនួន ជូនដល់រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងអាជ្ញាធរគ្រប់លំ​ដាប់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​លើការងារសំ​ខាន់ដូច​ខាង​ក្រោម៖

-​​ ត្រូវពង្រឹងគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានាសំដៅទប់ស្កាត់ នៅរាល់សកម្មភាពប៉ុនប៉ងបង្កអោយមានភាពចលាចលវឹកវរ និងអសន្តិសុខសង្គម។

ត្រូវយកចិត្តទុកដាក់អប់រំណែនាំ និងបកស្រាយប៉ភ្លឺជូនប្រជាពលរដ្ឋ​ឲ្យបានទាន់ពេលវេលា នូវរាល់​ស​កម្ម​ភាពបំផុសបំផុល ការផ្សព្វផ្សាយព័ត៌មានមិនពិត និងសកម្មភា​ពផ្សេងៗដែល​មានចរិត​អុច​អាល បង្ក​ឲ្យមានហឹង្សាក្នុងសង្គម និង​ខិតខំអប់រំបំផុសប្រជាពលរដ្ឋអោយចូលរួមគោរពច្បាប់ ចូល​រួម​ការពារផលប្រយោជន៍សាធារណៈ និងចៀសវាងសកម្ម​ភាពទាំងឡាយណា​ដែលផ្ទុយ​ពីច្បាប់។

ត្រូវយកចិត្តទុកដាក់គ្រប់គ្រងដោះស្រាយជម្លោះ និងការទាមទា​រតវ៉ានានាប្រកប​ដោយសន្តិវិធីផ្អែ​កលើគោល​ការណ៍ច្បាប់ យុត្តិធម៌ និងចៀសវាងការប្រើអំពើហឹង្សាតាមគ្រប់រូបភាព។

ត្រូវជំរុញអនុវ​ត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុចរ​បស់រាជរដ្ឋាភិ​បាល។ជាពិសេ​សត្រូវ ខិតខំអប់រំផ្សព្វផ្សាយ ដ​ល់គ្រប់ស្រទាប់ប្រជាពលរដ្ឋ អោយទៅទ​ទួលវ៉ាក់សាំ​ការ​ពារជំងឺកូ​វីដ១៩ ដើម្បីធានាសុខុមាលភាពប្រជាពលរដ្ឋ និងរួមគ្នាទប់ស្កាត់​ឲ្យបាន នូវរលកថ្មីនៃ​ការឆ្លងរាលដាលជំងឺកូវីដ១៩

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button