ព័ត៌មានជាតិ

មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យ ការធ្វើលំហាត់យុទ្ធវិធីយុទ្ធដំណើរទ័ព របស់​សិក្ខាកាម វគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែង នៅទីបញ្ជាការកងពល

(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការរ​ង កងពលតូច ថ្មើរ​ជើងលេខ៥១​ នា​ថ្ងៃពុធ ៥ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២​០២២ បាន​ដឹក​នាំសិក្ខា​កាមវគ្គហ្វឹកហ្វឺនសាកល្បងយុទ្ធដំណើរទ័ព រយ​:ចម្ងាយ ១៣គីឡូម៉ែត្រ របស់​សិក្ខាកាមវគ្គហ្វឹកហ្វឺន​ទូទៅនៅនឹងកន្លែង ចំណុះ​ទីបញ្ជការកងពល ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកមេបញ្ជាការរង បានបញ្ជាក់ថា ស្ថិតនៅក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាសមាស សំរាប់កងទ័ពធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាព ស្មារតី ជំនាញយុទ្ធវិធី កងទ័ពឲ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណភាព និងតួនាទីភារកិច្ច ការពារជាតិមាតុភូមិ ប្រជាជន ប្រកបដោយប្រសិទ្ធភាព តាមផែនការរបស់ថ្នាក់លើ។

ក្រៅពីហ្វឹកហ្វឺនពង្រឹងសមត្ថភាព កម្លាំងនេះត្រៀមអន្តរាគមន៍ ២៤ម៉ោ​ងលើ២៤ម៉ោង មាន សម្ភារ មធ្យោបាយ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តាយដោយធម្មជាតិផ្សេងៗ ឲ្យបានទាន់ពេលវេលាផងដែរ។ ជាពិ​សេសសូមឲ្យសិក្ខាកាមទាំងអស់ បន្តយកចិត្តទុកដាក់ អនុវត្ត​តាមវិធាន​ការ ការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល និងវិធានការ ៣ការ​ពារ ៣កុំ ឲ្យបាន​ជាប់ជាប្រចាំផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button