ព័ត៌មានជាតិ
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បើកកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌពេលខាងមុខនេះ
(ប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌពេលខាងមុខនេះ។
ក្នុងកិច្ចប្រជុំនេះដែរលោកជំទាវអភិបាលខេត្ត ក៏បានដាក់ផែនការនៅតាមគោលដៅនីមួយៗ ត្រូវដាក់កម្លាំងយាមកាមជាប្រចាំបង្រ្កាប និងទុកស្កាត់ក្មេងទំនើង ដែលបង្កអុកឡុកដល់ប្រជាពលរដ្ឋពេលធ្វើបុណ្យទាន។
ក្នុងនោះលោកជំទាវ ក៏បានជម្រុញឲ្យអាជ្ញាធរក្រុង ស្រុក កងកម្លាំងមានសមត្ថកិច្ច ត្រូវអនុវត្តឲ្យបាននូវភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច ឲ្យមានប្រសិទ្ធភាពបំផុតដើម្បីសុខមាភាព និងសុវត្ថិភាពជូនដល់ពលរដ្ឋក្នុងមូលដ្ឋាន៕