ព័ត៌មានជាតិ

ឯកឧត្តម អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរ សមត្ថកិច្ច ត្រូវ​យកចិ​ត្តទុកដាក់អនុវត្តឱ្យបាន​ម៉ឺងម៉ាត់​ នូវ​គោល​នយោបាយភូមិ ឃុំសង្កាត់ មាន​សុវត្ថិ​ភាព ​ដែលមា​ន​លក្ខណៈ​សម្បត្តិ ៧យ៉ាង ឱ្យបាន​យ៉ាង​ល្អប្រសើរ

ខេត្តកណ្ដាល៖ ក្រោមបរិយា​កាសសុខសន្តិភាព ស្ថិរភាពនយោ​បាយ នៃការដឹកនាំប្រទេសរបស់ សម្ដេច​អគ្គ មហារ​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ប្រក​បដោ​យគតិបណ្ឌិត បាន​ដឹកនាំគោ​លនយោបាយឈ្នះឈ្នះ បង្រួបបង្រួមជាតិ និងការ​សង្គ្រោះជីវិត​របស់​ប្រជាពលរដ្ឋ​យ៉ាងអង់អាចក្លាហាន ក្នុងការ​ចូលរួ​មផ្តួលរំលំរបប ប៉ុលពត ការចចារ​បញ្ចប់​សង្គ្រាម​ស៊ីវិលរ៉ាំ​រ៉ៃ និង​បាន​នាំមក​ឱ្យប្រទេ​សជាតិ​នូវការអភិវឌ្ឍរី​កចំរើនឥតឈប់ឈរ មានស្ថិរភាព មាន​សន្តិភា​ពពិតប្រាកដ និង​ធ្វើឱ្យប្រជា​ពលរដ្ឋមានភាពសុខសាន្ត មានជីវភាពរស់នៅសមរម្យ តាមរយៈ​ការកសា​ងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វ​ត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខ​ភាពជា​ដើម។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មានប្រសាសន៍​បែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន ជួសជុលផ្លូវ​ចាក់បេតុង​អាមេ ប្រវែង ១០០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នៅភូមិថ្មី ភូមិព្រែកសំរោង១ និង​ភូមិព្រែក​សំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តមអភិបាលខេត្ត បន្តថា ការបើកការដ្ឋាន សាងសង់ផ្លូវបេតុងអាមេ ប្រវែង ១០០០ម៉ែត្រ នៅ​ក្រុងតាខ្មៅនាពេលនេះ គឺជាស​មិទ្ធផ​លថ្មីបន្ថែមទៀត ជាមួ​យនឹងសមិទ្ធផលជាច្រើនផ្សេងទៀត របស់​សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ក្នុងវិស័យ​សេដ្ឋកិច្ចសង្គម មានសោ​ភ័ណ្ឌភាព ប្រកបដោយ សមធម៌ និងបរិយា​ប័ន្ន ស្របតាមគោល​នយោបាយយុទ្ធសាស្ត្រចតុ​កោណរបស់រាជរដ្ឋាភិបាល ដែលបានកំ​ណត់យក មនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ព​ស់ផាសុខភាព និងជីវភាពរស់​នៅជូ​នប្រ​ជាពលរដ្ឋ មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ និងមាន​សន្តិភាព ទើបមានអ្វីៗ ដូចថ្ងៃនេះ” ។

ឯកឧត្តម បន្ថែមទៀតថា រដ្ឋបាលខេត្ត បាននឹង​កំពុងផ្តោត​ការយកចិត្តទុក​ដាក់ខ្ពស់លើកា​របង្ក្រាប​បទល្មើស​គ្រឿងញៀន, ការប្រយុទ្ធប្រឆាំង​ជំងឺកូវីដ១៩, កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍, ការងារ​គ្រប់គ្រង​បរិស្ថាន កាកសំណល់ រឹង រាវ នៅតាមផ្សារ ទីប្រជុំជន រោងចក្រ សហគ្រាស និងរក​ទីតាំងចាក់សំរាម ដើម្បី អភិវឌ្ឍន៍ក្រុង ស្រុក ឱ្យមានសោភ័ណ្ឌភាពកាន់តែប្រសើរឡើង។

ក្នុងឱកាស​នោះដែរឯកឧត្តម​ក៏បានស្នើដ៏អាជ្ញាធរក្រុង​តាខ្មៅ ចៅសង្កាត់ទាំង១០ និងប៉ុស្តិ៍ន​គរបាលរ​ដ្ឋបាលគ្រប់​សង្កាត់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានយ៉ាងល្អប្រសើរ។ ជាមួយ​គ្នានេះផងដែរ ឯកឧត្តម​ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែល​រស់នៅជាប់ផ្លូវដែលកំពុងសាងសង់ សូមចូ​លរួមសហ​ការជាមួយអាជ្ញាធរ សម្រួលដល់ការសាងសង់ផ្លូវបេតុងមួយនេះ ឱ្យសម្រេចបាន​តាមការគ្រោង​ទុក្ខផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button