បុរសម្នាក់ដេកស្លាប់ នៅក្នុងបន្ទប់ជួលក្រោយសាលារៀនព្រហ្មនិមិត្ត ក្រុងប៉ោយប៉ែត សង្ស័យធ្វើអត្តឃាតខ្លួនឯង ដោយសារមានជំងឺប្រចាំកាយ
(បន្ទាយមានជ័យ)៖បុរសត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ជួលលេខ០៧ ក្រោយសាលារៀនព្រហ្មនិមិត្ត ស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង ១០នាទី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ រួចក៏បានរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងនគរបានបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការបង្កើតគណៈកម្មការ ដើម្បីត្រួតពិនិត្យលើសាកសព ដោយគេដឹងថាឈ្មោះ ជា សារូ (ហៅដា) ភេទប្រុស អាយុប្រហែល៣៤ឆ្នាំ។
បើមន្ត្រីជំនាញបានបញ្ជាក់ថា តាមការត្រួតពិនិត្យសាកសព ផ្នែកក្បាល ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ,ផ្នែកដងខ្លួន មានស្លាកស្នាមមុតដាច់ត្រង់កប្រវែង ១១ស.មជំរៅដាច់បំពង់ខ្យល់,ផ្នែកអវយវ:ពុំមានអ្វីគួរអោយកត់សម្គាល់។តាមការបំភ្លឺពីឈ្មោះ ជា ស្រីទូច ត្រូវជាបងស្រីបង្កើតសាកសព ថាប្អូនប្រុសរបស់គាត់តែងតែប្រាប់គាត់ថា គាត់មានជម្ងឺរាំរៃ នោមមិនចេញ ពិបាកក្នុងខ្លួនជាប្រចាំហើយចង់តែសំលាប់ខ្លួនទេ មិនចង់រស់ទេ ។និងការបំភ្លឺពីរមិត្តភក្តិ ឈ្មោះ ឃុ វណ្ណា ភេទប្រុស អាយុ៤២ឆ្នាំថា ខ្ញុំធ្លាប់បានមកស្នាក់ជាមួយ មួយយប់ព្រោះគាត់ឈឺមិនហ៊ានដេកតែម្នាក់ឯង ហើយបានជូនទៅពេទ្យ គាត់ដេកថ្ងូរ ពិបាកក្នុងខ្លួនព្រោះមានជម្ងឺ មុននិងខ្ញុំចេញទៅវិញគាត់បានថ្មាំបន្លាក្រាប ទុកធ្វើថ្នាំ និងមានកាំបិតបាំងតោ សំរាប់កាប់ចិញ្ច្រាំបន្លាក្រាបធ្វើថ្នាំ។
តាមការសន្និដ្ឋានរបស់គណ:កម្មកា និងយោងតាមការសាកសួរពី មិត្តភ័ក្ត និងបងស្រីបង្កើត និងលោកវេជ្ជបណ្ឌិតឡុង សុធីរ: គ្រូពេទ្យកោសល្យវិច័យនៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតបានបញ្ជាក់ថា: សាកសពស្លាប់ដោយសារធ្វើអត្តឃាត សម្លាប់ខ្លួនឯង (អាកនឹងកាំបិតបាំងតោ)ពុំមានពាក់ព័ន្ធនិងអំពើឃាតកម្មអ្វីឡើង។ក្រោយពីនិត្យរួចក៏បានប្រគល់សាកសពឲ្យទៅបងស្រីបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី ៕