លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កម្លាំង​នគ​របាល​ក្រោ​មឱវាទ ចុះ​ការពារសន្តិសុខ សុវត្ថិ​ភាព សណ្តាប់ធ្នាប់ជូន​ថ្នាក់​ដឹកនាំ ក្នុងពិធីស​ម្ភោធការជួស​ជុលថែវ​ប្រាសាទបន្ទាយឆ្មារ

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្ន​ងការដ្ឋានន​គរបា​លខេត្តប​ន្ទាយមា​នជ័យ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បាន​អញ្ជើញ​ដឹកនាំ​កម្លាំងន​គរបាលជា​ច្រើននា​ក់ ចុះការ​ពារសន្តិ​សុខ សុវត្ថិភាព សណ្តាប់ធ្នា​ប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ភោ​ធការជួសជុល​ថែវ​ប្រាសាទ​បន្ទាយឆ្មារ ​នៅស្រុកថ្មពួក។

ពិធីនេះត្រូវបា​នប្រារព្ធធ្វើឡើង ក្រោម​អធិបតីភាពឯ​កឧត្តម អភិ​សន្តិបណ្ឌិត ស ​សុខា ឧបនា​យករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកជំទាវ​ឧកញ្ញាអគ្គម​ហាឧបាសិកាសិរីករុណា​បុទុម​រតន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន, លោកជំ​ទាវ ញ៉ែម សាខន ​ស ខេង, លោក​ជំទាវ កែ សួនសុភី, ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈ​អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏​មានការអញ្ជើញចូលរួ​មពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពី​ក្រសួង មន្ទីរ ស្ថាប័​នពាក់ពន្ធ័ កងកម្លាំងប្រដា​ប់អាវុធទាំ​ង៣ប្រភេទ ប្រជា​ពលរដ្ឋ ជា​ច្រើនរូប។

នាឱកាសនោះលោ​កឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ បានដា​ក់ពង្រាយ​កងកម្លាំងនគរ​បាលជាច្រើន​នាក់ សហការជាមួយ​សមត្ថកិច្ចពាក់​ព័ន្ធ ដើម្បីយា​មកា​មយ៉ា​ងតឹងរឹង ​ដោយការទទួលខុសត្រូវ ដើម្បី​ធានាឲ្យនូវ​សន្តិសុខ សុវត្ថិភាព​ មួយរយ​ភាគរយជូន​ថ្នាក់ដឹកនាំ។ ទន្ទឹមគ្នាកម្លាំងន​គរបាលចរាចរ​ណ៍ក៏ត្រូវបាន​ពង្រឹង​ការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍​មិនឲ្យមានការកក​ស្ទះដល់ដំណើ​រការប្រារព្ធពិធីឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *