អភិបាលស្រុកល្វាឯម រួមនឹងមន្ត្រីនៃរដ្ឋបាលស្រុក កងកម្លាំងទាំងបី ញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី១ នៅវត្តខ្នោការ និងវត្តបារុង
ខេត្តកណ្តាល៖លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម និងលោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុកលោកនាយករងរដ្ឋបាលស្រុក មន្ត្រីរាជការចំណុះរដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំងបី ក្រុមប្រឹក្សាឃុំបារុង ព្រមទាំងមន្ត្រីរាជការ នាព្រឹកថ្ងៃអាទិត្យ ១ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី១ នៅវត្តខ្នោការ និងវត្តបារុង ស្ថិតនៅឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល។
ក្នុងនោះដែរលោកអភិបាលស្រុក បានប្រគេនក្នុងមួយវត្តៗនូវអង្ករ ២បាវ ,មី ១កេសធំ ,ភេសជ្ជៈ ៥កេស ,ទឹកសុទ្ធ ៥កេស ,ទឹកដោះគោ ១០កំប៉ុង ,ធូប ១ដុំ ,ទាន ១ដុំ ,ស្ករស ១គីឡូក្រាម, សាដក់ ២ ,បង្អែម ៥ចាន និងប្រគេនបច្ច័យដល់ព្រះសង្ឃទាំងពីរវត្តរួមមាន ព្រះគ្រូចៅអធិការ ២អង្គ ក្នុង១អង្គ ១០ម៉ឺនរៀល និងព្រះសង្ឃអង្គតូច ៤៥អង្គ ក្នុង១អង្គ ២០,០០០ រៀល ព្រមទាំងបច្ច័យកសាងទាំងពីរវត្តចំនួន ៣,១៥០,០០០ រៀល និងជូនបច្ច័យដល់តាជី យាយជីប្រមាណ ២០០នាក់ ក្នុងម្នាក់ៗ ១ម៉ឺនរៀលផងដែរ៕ ដោយ ៖ លោក ផូង បញ្ញា