អភិបាលស្រុកពញាឮ ដឹកនាំក្រុមការងារដាំដើមឈើជ្រៃក្រឹមចំនួន៦០០ដើម នៅតាមសួនច្បារតាមទ្រូងផ្លូវ ចាប់ចំណុចព្រំប្រទល់ ឃុំព្រែកតាទែន និងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មកដល់ឃុំពញាឮ
ខេត្តកណ្តាល៖លោក ថន សុវណ្ណា អភិបាល នៃគណៈអភិបាលស្រុកពញាឮ លោក អោក ស្រ៊ុន ប្រធានក្រុមប្រឹក្សាស្រុក កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីគណៈអភិបាលរងស្រុក លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ជំនួយការភូមិ ប្រជាការពារ យុវជន ស ស យ ក កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ មានឃុំពញាឭ និងឃុំព្រែកតាទែន ចុះដាំដើមឈើជ្រៃក្រឹមចំនួន៦០០ដើម នៅតាមសួនច្បារតាមទ្រូងផ្លូវ ចាប់ចំណុចព្រំប្រទល់ ឃុំព្រែកតាទែន និងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មកដល់ឃុំពញាឮ ដើម្បីអោយសួនច្បារតាមទ្រូងផ្លូវមានសោភ័ណភាពស្រស់បំព្រង។
ក្នុងនោះក្រុមការងារស្រុក បានសហការជាមួយក្រុមប្រឹក្សាឃុំផ្សារដែក លោកមេភូមិភ្នំ បានចុះបាញ់ថ្នាំសម្លាប់សត្វមូស ការពារជំងឺគ្រុនឈិ នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ នីមួយៗផងដែរ ។ប្រជាពលរដ្ឋមានការសប្បាយរីករាយចំពោះការយកចិត្តទុកដាក់លើប្រជាពលរដ្ឋ ពីលោកអភិបាល នៃគណៈអភិបាលស្រុក ដែលរដូវនេះសត្វបង្កអោយមានជំងឺគ្រុនឈិ ៕ ដោយ ៖ លោក ផូង បញ្ញា