រដ្ឋបាលស្រុកល្វាឯម រួមនិងមន្ត្រីរាជការ ចូលរួមពិធីបុណ្យកាន់បិណ្ឌទី៤ នៅវត្តសិរីមង្គលប្រាជុំ ហៅវត្តព្រែកប្រា
ខេត្តកណ្តាល៖លោក ចាន់ គឿយ នាយករដ្ឋបាលស្រុកល្វាឯម តំណាង លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម រួមជាមួយលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះមន្ត្រីរាជការរដ្ឋបាលស្រុក ព្រមទាំង ក្រុមប្រឹក្សាឃុំព្រែកឬស្សី នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី៤ នៅវត្តសិរីមង្គលប្រាជុំ ហៅវត្តព្រែកប្រា ស្ថិតក្នុងឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល។
ក្នុងនោះដែរ រដ្ឋបាលស្រុក បានប្រគេនទេយ្យទានជូនដល់ព្រះសង្ឃនូវអង្ករ ២បាវ ,មី ១កេសធំ ,ភេសជ្ជៈ ៥កេស ,ទឹកសុទ្ធ ៥កេស ,ទឹកដោះគោ ១០កំប៉ុង ,ធូប ១ដុំ ,ទាន ១ដុំ ,ស្ករស ១គីឡូក្រាម ,សាដក់ ២ ,បង្អែម ៥ចាន និងប្រគេនបច្ច័យដល់ព្រះសង្ឃ ព្រះគ្រូចៅអធិការ ក្នុង ១អង្គ៦០,០០០ម៉ឺនរៀល និងព្រះសង្ឃអង្គតូច ១អង្គ៤០,០០០ រៀល ព្រមទាំងបច្ច័យកសាងចំនួន ១០០០,០០០រៀល និងជូនបច្ច័យដល់តាជី យាយជីសរុប១០ម៉ឺនរៀល និងប៉ូលីសប្រជាការពារសរុប១០នាក់ ក្នុងមួយម្នាក់ៗ ២ម៉ឺនរៀលផងដែរ៕ ដោយ ៖ លោក ផូង បញ្ញា