ព័ត៌មានជាតិ

គ​ណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង បើកកិច្ចប្រជុំ ដើម្បីលើកឡើងជាបញ្ហានិងសំណូមពរ ដល់អង្គប្រជុំ ដើ​ម្បីធ្វើកា​រដោះ​ស្រាយ ជូនបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត

ខេត្តព្រៃវែង៖ឯកឧត្តម ជា សុមេធី ប្រធានគ​ណៈបញ្ជាការ​ឯកភាព​ខេត្តព្រៃវែង និងជាអភិបាលខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំ​កិច្ចប្រជុំគ​ណៈបញ្ជាការឯ​កភាពរដ្ឋបា​លខេត្តព្រៃវែង ដើម្បីពិនិត្យ និងវាយតម្លៃ​នៅសកម្មភាពកា​រងាររបស់​រដ្ឋបា​ល ក្រុង ស្រុក ទាំង ១៣ និងមន្ទីរ​អង្គភាព​អាជ្ញាធរ ពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តព្រៃវែង ដែលបាន​អនុវត្តការងារកន្លងមក ដើម្បីលើ​កឡើងជា​បញ្ហានិងសំណូមពរ ដល់អង្គប្រជុំដើ​ម្បីធ្វើកា​រដោះ​ស្រាយ ជូនបងប្អូនប្រ​ជាពលរដ្ឋឲ្យកា​ន់តែប្រ​សើរឡើងបន្ថែមទៀត។កិច្ចប្រជុំនេះ បានធ្វើឡើង​នៅសាលា​ខេត្តព្រៃវែង ដោយមានការចូ​លរួមពី​លោ​ក លោកស្រី អភិបាលរងខេត្ត ប្រធានសាលា​ដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាយ​កនាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយកនាយករ​ងទីចា​ត់​ការសាលាខេត្ត កងកម្លាំង​ប្រដាប់អាវុ​ធទាំង៣ និងអភិបាលក្រុងស្រុកទាំង១៣ សរុបចំនួន១៤១រូប។

ក្រោយអំពីបានស្ដាប់នូវរបាយការណ៍អំពីបញ្ហា​ប្រឈម នឹងដំណោះស្រាយនានារបស់រដ្ឋបាលក្រុង ស្រុក អាជ្ញាធរពា​ក់ព័ន្ធដែ​លបានលើកឡើងនៅក្នុងអង្គប្រជុំរួចមក ឯកឧត្ដម ជា សុមេធី អភិបាល​ខេត្ត បានមា​នប្រសាសន៍កោតសរសើរ និងវា​យតម្លៃខ្ពស់ចំពោះការ​ខិតខំប្រឹងប្រែងធ្វើការងា​រអស់ក​ម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរ ក្រុង ស្រុក ទាំងអស់។ ក្នុងនោះដែរ ឯ​កឧត្តម អភិបាល​ខេត្ត បានណែនាំដល់ ដល់រដ្ឋបា​ល ក្រុង ស្រុក ទាំងអស់ត្រូវ​យកចិត្តទុកដាក់ អនុវត្តនូវផែ​នការស​កម្មភា​ពការងាររប​ស់ខ្លួនជាបន្តបន្ទាប់​ទៀតធ្វើយ៉ាងណា ដើម្បីធានាដល់​ការបម្រើសេវា​សាធារណៈ​ជូន​បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​របស់ខ្លួនឲ្យបានល្អប្រ​សើរឡើងបន្ថែមទៀត។

ជាមួយគ្នានោះដែរឯកឧត្ដម អភិបាលខេត្ត ក៏បានក្រើនរម្លឹក និ​ងជម្រុញបន្ថែមដល់អាជ្ញាធរក្រុងស្រុក និងមន្ទីរជំនា​ញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តតាមគោលកា​រណ៍ណែនាំ​របស់រាជរដ្ឋា​ភិបាល លិខិតបទដ្ឋា​នគតិយុត្តិនានា ច្បាប់ និងនីតិវិធីជាធរមាន និយាយជារួមគឺ ត្រូវបន្តពង្រឹង​ការងារសន្ដិសុខ សណ្ដា​ប់ធ្នាប់​សាធារណ: អនាម័យ បរិស្ថាន បន្តពង្រឹងផ្សព្វផ្សាយការងារភូមិ ឃុំមា​នសុវត្ថិភាព (គ្រឿង​ញៀន និងល្បែងស៊ីសង) នៅក្នុងដែន​សមត្ថកិច្ចការ​ទទួ​លខុសត្រូវរបស់ខ្លួន ជាពិសេ​ស ក្នុងអំឡុង​ពេលបុណ្យភ្ជុំបិណ្ឌប្រពៃ​ណីជា​តិខ្មែរ​នាពេលនេះផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button