ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា​ អញ្ជើញជា​អធិបតីក្នុងពិធីប្រកាស​មុខតំណែង និង​បំពាក់ឋានន្តរសក្តិ មេ​បញ្ជាការ កងរាជអាវុធហត្ថ ខេត្តកោះ​កុង

ខេត្តកោះកុង៖នា​ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកនាយ​ឧត្តមសេនីយ៍​ សៅ សុខា អគ្គមេ​បញ្ជា​កា​ររងនៃ​កងយោធពលខេមរភូមិន្ទ មេបញ្ជាកា​រកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន​អញ្ជើ​ញជា​អធិ​បតីក្នុងពិធីប្រកាសមុខតំណែង និង​បំពាក់ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធ​ហត្ថខេត្តកោះកុង ដោ​យ​លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង ត្រូវ​បានផ្លាស់ប្តូរ​មុខតំណែងជា​សមាជិក​ក្រុមស្រាវ​ជ្រាវយុទ្ធសា​ស្ត្រយោធា ថ្នាក់អគ្គបញ្ជាការ​ដ្ឋាន និងតែងតាំង លោក ឧត្តម​សេនីយ៍​ត្រី តាំង ឈុន​ស្រេង ជាមេបញ្ជាកា​រកងរាជអាវុធហត្ថខេត្តកោះកុង ជំនួសវិញ។ពិធីនេះបានធ្វើឡើង​នៅបញ្ជា​ការដ្ឋាន កងរាជអាវុធ​ហត្ថខេត្តកោះកុង។

លោកនាយឧត្តមសេនីយ៍ សៅ សុខា បាន​មានប្រសា​សន៍ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ ចំពោះ ឯក​ឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ អភិបាល​នៃគណៈអភិបាលខេត្ត លោកឧកញ៉ា លោកជំ​ទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ដែលបា​នចូលរួមត​បតាមការ​អញ្ជើញរបស់ក​ងរាជអាវុធហត្ថខេត្តកោះកុង និងបាន​បន្តថា ការតែងតាំ​ងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅ​ក្នុងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះ​គឺជាក្រឹត្យ​ក្រមនៃកា​រងារចាត់តាំង រៀបចំ​ធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកា​សនៃការផ្លាស់​ប្តូរបរិយាកាស ទីកន្លែងធ្វើកា​រងារ ការផ្លាស់ប្តូរមុខតំណែងគឺមានអត្ថប្រ​យោជន៍ ៤ជាគន្លឹះ

ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន

រៀបចំធនធា​នមនុស្សឱ្យស្របនិងសមត្ថភាពជំនាញ និងនិស្ស័យ

ជាការផ្ត​ល់ឱកាសសម្រាប់អ្នកបន្តវេន

ជាការចែករំ​លែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឱ្យអង្គភាព ស្ថាប័នរីកចម្រើន ព្រមៗគ្នា។លក្ខ​ខ​ណ្ឌក្នុង​ការតែងតាំងនាយទា​ហាន ដឹកនាំបញ្ជា ក៏ដូចជាប្រធានបណ្តាស្ថាប័ន ក្នុងកងរាជអា​វុធហត្ថ​ទាម​ទារនូវ​លក្ខណសម្បត្តិគឺ សុខភាពល្អ កាយសប្បទាមាំមួន មានសមត្ថភាព វិជ្ជាជីវៈ ជំនាញនិង​បទពិសោធន៍ ក្នុងការដឹកនាំបញ្ជា គ្រប់គ្រង និងមានភាពឆ្លាតវៃ មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ ការលះបង់ គម្រូ ឧស្សាហ៍ព្យាយាម មានភាពក្លាហាន និងមានស្មា​រតី​ទទួល​ខុសត្រូវខ្ព​ស់ ចំពោះតួនាទី ភារកិច្ច ពុំធ្លាប់ទ​ទួ​លទណ្ឌ​កម្មតាមច្បាប់ល​ក្ខន្តិកៈនៃកងយោធ​ពល​ខេ​មរភូមិន្ទ ឬការផ្តន្ទា​ទោស​តាមផ្លូវតុលាការ ព្រមទាំងទទួ​លបាននូវកា​រគោរពស្រឡាញ់​ពីមិត្តភក្តិ​ក្នុងអង្គភាព និងមហាជនប្រជា​ជន ស្គាល់ ដឹង ចេះនិងប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មាន។

លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំ​ពោះលោកឧត្តម​សេនីយ៍ត្រី ថុង ណារុង ដែលបា​នជួយមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការ​ដឹកនាំបញ្ជា គ្រប់គ្រងក​ងរាជអាវុធហត្ថខេត្តកោះកុង សម្រេចបាននូវតួនាទី​ភារកិច្ចរបស់​ខ្លួនក្នុងអា​ណត្តិ ហើយត្រូវបានផ្លាស់​ចេញប្រកបដោយកិត្តិយសទៅតាមក្រឹត្យក្រមការងារចាត់តាំង ដោយពុំ​មានកំហុសខុសឆ្គង ឬទទួលវិន័យ​ទណ្ឌកម្ម និង សូមជូនពរ​លោកឧត្តមសេនីយ៍ ទទួលតួនាទី​ភារកិច្ចនៅកន្លែងថ្មី បន្តទទួ​លបានជោគជ័យ។ចំពោះ​មេបញ្ជាការ ដែលត្រូវទទួលបា​ននូវការតែង​តាំងនាថ្ងៃនេះ គឺលោ​ក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង គប្បីត្រូវយ​កចិត្តទុក​ដាក់នូវភា​រកិច្ចស្នូល​ត្រូវយល់ដឹង និង អនុវត្ត ៧ចំណុច រួមមានហូ​ប, ស្លៀកពាក់, ស្នាក់នៅ, សុខភាព, អប់រំរៀនសូត្រ, មធ្យោ​បាយធ្វើដំណើរ, កម្សាន្តសប្បាយ និងដោះស្រាយទុក្ខលំបាក។ ត្រូវថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំ​ពាក់, គ្រប់គ្រងអចលនទ្រព្យ ដំណើរការការងារតាមបែបបទរដ្ឋបាល និងឋានានុក្រម​កងទ័ព, ការងារកសាងអង្គភាពទីកន្លែងធ្វើការងារ, ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រ, ទីកន្លែងស្នាក់​នៅ ហូបចុករបស់កងទ័ពក្នុងអង្គភាព, ការងារដឹកនាំ គ្រប់គ្រង បញ្ជា អង្គភាពមានសណ្តាប់ធ្នាប់ កងទ័ពមាន​វិន័យល្អ ផ្ទៃក្នុងមាន​សាមគ្គីឯកភាព មានស្មារតីឆន្ទៈ ​មនសិការ ស្មោះត្រង់ អង់អា​ចក្លាហាន ឧស្សាហ៍ព្យាយាម ​យល់ច្បាស់នូវតួនាទីភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធ​ម៌វិជ្ជាជីវៈកង​រាជអាវុធហត្ថ សហ​ការសម្រេចភារកិច្ច ត្រូវក្តាប់ជា​ប់នឹងអនុវត្តដោ​យម៉ឺងម៉ាត់នូវទិ​សស្លោក​ចំពោះ​ប្រទេ​សជា​តិត្រូវតែការពា​រ ចំពោះប្រជា​ត្រូ​វតែ​បម្រើច្បា​ប់ត្រូវតែគោរព និងប​ទល្មើស​ត្រូវតែបង្ក្រាប ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button