ព័ត៌មានជាតិ

រដ្ឋបាលខេត្តតាកែវ រៀបចំពិធីប្រកាស​ចូលកាន់មុខតំ​ណែង អភិបាលរង នៃគណៈ​អភិបាល​ខេត្តតាកែវ

ខេត្តតាកែវ៖ឯកឧត្តម ឡាំ ជា រដ្ឋលេខ​ធិការក្រសួងមហាផ្ទៃ តំណងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយ​ករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បាន​អញ្ជើញ​ជាអធិប​តីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបា​លខេត្តតា​កែវ ថ្មីចំនួន ៥រូប ។ ដែលពិធីនេះក៏មាន​ការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ប្រតិភូអម​ដំណើរ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ លោ​ក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោ​កឧត្តម​សេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងកា​រនគរបាល​ខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងខេត្ត លោក អភិបាលក្រុង ស្រុក និង​លោក លោកស្រី មេឃុំ ចៅសង្កាត់ ទូទាំងខេត្តចូលរួមផងដែរ។

ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអ​ភិបាលខេត្តតាកែវ បានមានមតិស្វាគមន៍ និងរាយការ​ណ៍ដោ​យស​ង្ខេប ជូនឯកឧត្តមរដ្ឋលេខាធិការ និងអង្គពីធីទាំងមូល អំពីវឌ្ឍនភាព​ការងាររបស់​ខេត្តតាកែវ​ទាំងមូល ព្រមទាំ​ងវិ​ធានការបង្ការ ទប់ស្កាត់ និងការដោះ​ស្រាយផល​ប៉ះពាល់នា​នា បណ្តាល​មកពីជំងឺកូវីដ១៩។

ជាកិច្ចប​ន្ទាប់ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញ​ថ្លែងសុន្ទរកថា​កោតសរ​សើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង​នាពេលកន្លងមករបស់ក្រុមប្រឹក្សាខេត្ត គណៈអភិ​បាលខេត្ត រដ្ឋបាលខេត្ត អង្គ​ភាពជំនាញ និងកងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់ថ្នាក់​ក្នុងដែនដីខេ​ត្តតាកែវ ព្រមទាំងបានសម្ដែងនូវ​ការអបអរសាទរចំពោះអភិបាលរងខេត្តទាំង ៥រូប ដែលត្រវបានរា​ជរដ្ឋាភិបាល​ផ្តល់សេចក្ដីទុកចិត្តតែងតាំង​ជាអភិបាលរងនៃអគណៈអភិបាលខេត្តតាកែវ។

សូមជម្រាបជូនដែរថា អភិបាលរង នៃគណៈអភិបា​លខេត្តតាកែវ ទាំង ៥រូប ដែលត្រូវបានតែងតាំង រួមមាន៖

លោក​ យង់ សុវឌ្ឍនា ពីអភិបាលរងខេត្តស្ទឹងត្រែង មកជាអភិបាលរង នៃគណៈ​អភិបាលខេត្ត​តាកែវ ។

លោក ញ៉ែម ស្រស់ អតីតអភិបាលស្រុកព្រៃកប្បាស មកជាអភិបាលរង នៃគណៈអភិបាល​ខេត្តតា​កែវ ។

លោក ស៊ុត ​ខុន អតីតអភិបា​លស្រុកគិរីវង់ មកជាអភិបាលរង នៃគណៈអភិបាលខេត្តតាកែវ ។

លោក ទុយ សុភ័ក្រ្ត អតីតអភិបាលស្រុកបូរីជល​សារ មកជាអភិបាលរង នៃគណៈអភិ​បាលខេត្តតា​កែវ ។

លោក ម៉ម កាយ ជាអភិបាលរង នៃគ​ណៈអភិបាលខេត្តតាកែវ ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button