ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យចំនួន៤នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី​ញុះញុង​ឲ្យប្រ​ព្រឹត្តប​ទល្មើស​ឧក្រិដ្ឋ​ជាអាទិ៍

(បន្ទាយមានជ័យ)៖ជន​សង្ស័យ​៤នាក់ ​ត្រូវបា​នកម្លាំ​ងនគ​របាល​ស្រុកម៉ា​ឡៃ សហ​ការជាមួយ​កម្លាំងន​គរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមាន​ជ័យ ឃាត់ខ្លួនជាបន្តបន្ទាប់ តាមដីការ​សា​លាដំបូងខេត្ត ពាក់ពន្ធ័ករណី ដើរធ្វើសកម្មភា​ពប្រមូលផ្តុំប្រ​ជាពលរដ្ឋ ផ្តិតស្នាមមេ​ដៃក្លែងក្លាយ ដើម្បីទាមទា​រប្រឆាំងនឹងកា​រដោះស្រាយ​ដីធ្លីចំនុច៦៧១ នៅក្នុង​ឃុំទួលពង្រ ស្រុកម៉ាឡៃ។ក្រោយ​សួរនាំ​នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យទាំង​៤ ត្រូវបានបញ្ជូនទៅតុលាការចា​ត់ការបន្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយា​ល័យន​គរបាល​ព្រហ្មទ​ណ្ឌកម្រិត​ស្រាល​បាន​ឲ្យដឹង​ថា ជនសង្ស័យ​ទាំង៤នា​ក់ ដែលសមត្ថកិច្ច​ឃាត់ខ្លួន​រួមមាន៖

ឈ្មោះ ​មា​ស សយ ភេទប្រុស អាយុ៦៣ឆ្នាំ

ឈ្មោះ ស៊ិន ធឿន ភេទប្រុស អាយុ៥០ឆ្នាំ

ឈ្មោះ ឈុត ឈួត ភេទប្រុស អាយុ​៦៥ឆ្នាំ និង

ឈ្មោះ កែវ យ៉យ ភេទប្រុស អាយុ៧១ឆ្នាំ។ជន​សង្ស័យ​បាន​ឃាត់ខ្លួន​តាម​ដីការរ​បស់តុលាការ ដោ​យ​មាន​ការសម្របសម្រួលនីតិ​វិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអ​មសាលាដំបូង ខេត្ត​បន្ទាយ​មានជ័យ។

ពាក់ពន្ធ័ករ​ណីនេះលោ​កឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ទទួលផែនការងារព្រហ្មទ័ណ្ឌ បាន​មានប្រសាសន៍ថា យោង​ការដឹកនាំបញ្ជាផ្ទាល់ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការន​គរបាល​ខេត្តបន្ទាយមានជ័យ លោកបា​នដឹកនាំកម្លាំងចុះស្រាវជ្រាវ រហូតឃាត់ខ្លួន​ជនសង្ស័យ​បានសម្រេច។ការឃាត់ជនសង្ស័យទាំ​ង៤នាក់ ធ្វើឡើងក្រោយពីពួកគេ បានធ្វើដក​ម្មភាព​ដើរញុះ​ញុងឲ្យប្រ​ជាពលរដ្ឋ នៅប្រឆាំងជាមួយ អាជ្ញាធរ និងក្រុមការងារដោះ​ស្រាយវិវាទដីធ្លី ដែល​បាន​ដោះស្រាយបញ្ចប់​វិវាទ និងបានបែងចែកដីធ្លីបញ្ចប់រួ​ចរាល់ហើយ។

បច្ចុប្បន្ន ក្រោយសួនាំ ​ជនសង្ស័យទាំង៤ត្រូវបា​នការិយាល័យជំនាញ កសាងសំណុំ​រឿងបញ្ជូន​ទៅតុលាការចា​ត់ការបន្តតាមច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button