សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នៅតែបន្តធ្វើយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន» ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២២
(ប៉ៃលិន)៖ដោយមានការចង្អុលដឹកនាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខា បានដឹកនាំ ក្រុមប្រតិបត្តិសាខា ចំនួន ៤ នាក់ ស្រី ១នាក់ យុវជន កក្រក ចំនួន ១៨ នាក់ ស្រី ១២ នាក់ និងមានការចូលរួមសហការពី មន្ត្រីនគរបាលចរាចរណ៍ ចំនួន ៦ នាក់ ប្រុស ៦ នាក់ មន្រ្តីនៃមន្ទីរសាធារណៈការ ចំនួន ៥ នាក់ ស្រី ១នាក់ យុវជន ស.ស.យ.ក. ឃុំស្ទឹងកាច់ ចំនួន ៨ នាក់ ស្រី ៥ នាក់ ចុះបានធ្វើយុទ្ធនាការ តាមខ្នងផ្ទះស្ថិតនៅក្នុងភូមិ ផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបែងចែកកម្លាំងជាពីរក្រុម អ្នកទទួលផលចំនួន ២០១ ខ្នងផ្ទះ អ្នកចូលរួមសរុបចំនួន ៤១៨ នាក់ ស្រី ២៩៦ នាក់ បិតផ្ទាំងចំណាំងផ្លាត ចំនួន ១៦៨ ម៉ូតូ និង រទះកង់បី ចំនួន ៧៤ រទះ ចែកម៉ាស់ ៤០០ បន្ទះ ផ្ទាំងរូបភាពស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន ៥១ សន្លឹក ប័ណ្ណផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន ៣២៥ សន្លឹក សៀវភៅច្បាប់ចរាចណ៍ផ្លូវគោក ១៩២ ក្បាល ដើម្បីអោយបងប្អូនប្រជាពលរដ្ឋយល់ដឹងបន្ថែមនិងចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយបើកបរមានការប្រុងប្រយ័ត្ន ដូចជា ការបើកបរតាមល្បឿនកំណត់ ការគោរពសិទ្ធិអាទិភាព គោរពភ្លើងសញ្ញាចរាចរណ៍ ពាក់មួកសុវត្ថិភាពត្រឹមត្រូវ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការបើកបរមិនប្រើប្រាស់គ្រឿងស្រវឹងជាដើម។
នាឱកាសនោះក្រុមការងារបានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទូទៅ ត្រូវប្រកាន់យកវិធានការច្បាប់ដ៏តឹងរឹង ដើម្បីចៀសវាងពីការប្រឈមុខចំពោះផ្លូវច្បាប់៕