សន្និសីទ ស៊ីយូអេស ស្តីពីការសិក្សានៅថ្នាក់ឧត្តមសិក្សាក្នុងកំឡុងពេលកូវីដ.១៩គឺជាឱកាស
(បន្ទាយមានជ័យ)៖ដោយឈរលើបាវវចនា (បណ្ដុះបណ្ដាល ដើម្បីការងារ និងមុខរបរបណ្ដុះបណ្ដាល ដើម្បីភាពជោគជ័យក្នុងចិត្ត និងមុខរបរ) សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ស៊ីយូអេស(CUS) បានរៀនបចំសន្និសីទ ស៊ីយូអេស ស្តីពីការសិក្សានៅថ្នាក់ឧត្តមសិក្សា ក្នុងកំឡុងពេលកូវីដ.១៩ គឺជាឱកាស ជូនដល់ព្រះសង្ឃ និងសិស្សនិស្សិត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ឯកឧត្តមបណ្ឌិត កែវ ជា សាកលវិទ្យាធិការរងសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរងសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា លោក មាសសំណាង ប្រធានមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ និងលោក ឆាយ លឿន នាយកធនាគារវឌ្ឍនៈសាខាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ធ្វើបរិវេណសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ស៊ីយូអេស(CUS) ស្ថិតនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ក្បែផ្សារចំការគរ)។
លោក ណាប់ យុង នាយកនាយកសាខាខេត្តបន្ទាយមានជ័យ បានមានមតិលើកឡើងថា៖ ដោយស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវរៀនរស់ជាមួយកូវីដ.១៩ ដោយអនុវត្តវិធានការ ៣កុំ ៣ការពារ ថ្ងៃនេះសាខាសាកលវិទ្យាល័យឯកទេស នៃកម្ពុជាខេត្តបន្ទាយមានជ័យ បានសហការជាមួយមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ និងធនាគារវឌ្ឍនៈសាខាខេត្តបន្ទាយមានជ័យ និងធនាគារភីលីព បានរៀបចំបទបង្ហាញសម្រាប់សិស្សបាក់ឌុប ស្ដីពីការសិក្សានៅឧត្តមសិក្សាក្នុងកំឡុងពេលកូវីដ.១៩ គឺជាឱកាស ក្នុងគោលបំណងជួយតម្រង់ទិសដល់ប្អូនៗ សិស្សានុសិស្សក្នុងការជ្រើសរើសជំនាញ ឯកទេសសិក្សានៅថ្នាក់ឧត្តមសិក្សា ឲ្យបានត្រឹមត្រូវការស្វែងយល់ អំពីកត្តាជោគជ័យ ក្នុងការងារ និងមុខរបរ និងការយល់ដឹងអំពីលក្ខណសម្បត្តិរបស់បុគ្គលជោគជ័យ សម្រាប់ជាជំនួយស្មារតីដល់ប្អូនៗ ក្នុងការរៀបចំអនាគតរបស់ខ្លួនឲ្យបានល្អប្រសើរព្រមទាំងបង្កើនភាពជាដៃគូរ និងពង្រីកកិច្ចសហប្រតិបត្តិការរបស់សាកលវិទ្យាល័យ ជាមួយស្ថាប័ននានា ដែលមានសក្តានុពលក្នុងការជួយលើកស្ទួយសេវានិស្សិតរបស់សាកលវិទ្យាល័យឲ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានោះឯកឧត្តមបណ្ឌិត មាស បូរ៉ា និងឯកឧត្តមបណ្ឌិត កែវ ជា បានមានប្រសាសន៍លើកឡើងថា៖ សន្និសីទ ស៊ីយូអេស២០២២ សបញ្ជាក់ឲ្យឃើញថា សាកលវិទ្យាល័យ ពិតជាបានត្រៀមចិត្តត្រៀមកាយលក្ខណៈសម្បត្តិ រួចជាស្រេចក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក៏ដូចជានិស្សិតរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលអនាគត។
ចុងបញ្ចប់នៃកម្មវិធីលោកបណ្ឌិត សឿ យ៉ាន បានមានប្រសាសន៍បូកសរុបថា៖ ដើម្បីការចម្រើនឥតព្រំដែនបុគ្គលខ្លួនឯងជាអ្នកទទួលខុស ត្រូវលើជោគវាសនាខ្លួនឯងជាពិសេសក្នុងយុគសម័យព័ត៌មានវិទ្យា និងសេដ្ឋកិច្ចចំណេះដឹង គឺចាំបាច់ណាស់ត្រូវអភិវឌ្ឍខ្លួន ហេតុនេះសិក្សាជាការងារសំខាន់សម្រាប់ប្អូនៗ ដើម្បីទទួលបានចំណេះដឹងកាន់តែច្រើនពីមួយកម្រិតមួយទៅកម្រិតមួយនាំឲ្យមានបញ្ញាគិតត្រឹមត្រូវនាំឲ្យជីវិតមានភាពប្រសើរឡើង៕