ព័ត៌មានជាតិ

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោក​ជំទាវ អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តហ្លួងសុីសុវត្ថិរតនារាម ស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ: ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ានរសៀល​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ​២០២២​ បានអញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តហ្លួងសុីសុវត្ថិរតនារាម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភាជាតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម លោកជំទាវ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម អស់លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត។

កិច្ចចាប់ផ្ដើមនៃពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០​ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោក​ជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញអុជទានធូប បូជាផ្កាភ្ញី ថ្វាយ និងបួងសួងរំលឹកដល់គុណបុណ្យព្រះរតនត្រៃ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ មុននឹងចាប់ផ្ដើមពិធីសូត្រព្រះធម៌នមស្សការព្រះរតនត្រៃ។បន្ទាប់ពីបញ្ចប់កិច្ចនៃពិធីសូត្រមន្តចំរើនព្រះបរិត្ត ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោក​ជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភាជាតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម លោកជំទាវ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។

ឯកឧត្តម លោក លោកស្រីថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទរួមកាន់បិណ្ឌវេនទី១០ បានបន្តស្ដាប់ព្រះធម្មវិសេសទេសនា សម្ដែងដោយព្រះ​ចៅអធិការវត្តហ្លួងសុីសុវត្ថិរតនារាម និងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានជីដូន ជីតា មាតាបិតា បងប្អូនញាតិការទាំងឡាយ ព្រមទាំងឧទិ្ទសកុសលដល់បងប្អូនវីរជន វិរនារីអ្នកស្នេហាជាតិទាំងអស់ ដែលបានពលីជីវិត ដើម្បីការពារជាតិមាតុភូមិ សូមលោកទាំងអស់បានទទួលនូវកុសលផលបុណ្យ នេះបានគ្រប់ៗគ្នា និងបានកើតនៅឋានសុគតិភពកុំបីឃ្លាងឃលាតឡើយ។

ក្នុងឱកាសកាន់​វេនបិណ្ឌទី១០​នេះដែរ ឯកឧត្តម និងលោកជំទាវ បាននាំយកទេយ្យទានមានអង្ករ៣០០​គីឡូក្រាម​, មី១៥កេស,ទឹកក្រូច១០កេស,​ទឹកផ្លែឈើ​១០កេស, ទឹកបរិសុទ្ធវីតាល់១៥កេស,​ទឹកស៉ីអ៉ីវ​១៥យួ,​ទឹកត្រី​១៥យួ,ទេយ្យវត្ថុ​ប្រគេនព្រះ​សង្ឃ៤២អង្គ បច្ច័យប្រគេន​ព្រះសង្ឃ​៤២អង្គ ក្នុងអង្គ​ៗ៥០០០០រៀល​និងថវិកាសម្រាប់ចង្ហាន់ព្រះសង្ឃ១.៥០០.០០០​រៀល​សរុប​៣.៦០០.០០០​រៀល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button