ព័ត៌មានជាតិ

ប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកបុរីជលសារថ្មី

ខេត្តតាកែវ៖លោក ស៊ូ ភារម្យអភិបាលរងស្រុកទ្រាំង ត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី ជាអភិបាលនៃគណ:អភិបាលស្រុកបុរីជលសារ ជំនួសលោក ទុយ សុភក្រ្ត័ ដែលត្រូវបានផ្លាស់ប្តូរទៅកាន់ជាអភិបាលនៃគណ:អភិបាលរងខេត្តតាកែ ។

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកបុរីជលសារថ្មី បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម យស់ ណាសុី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាល នៃគណ:ខេត្តតាកែវ និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត អភិបាលរង លោកនាយករដ្ឋបាលសាលាស្រុកលោក លោកស្រី លោកអធិការ អធិការរង លោកមេបញ្ជាការការសឹករងស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក លោក លោកស្រីប្រធានការិយាល័យ អង្គភាពជុំវិញស្រុក លោក លោកស្រី មេឃុំ សមាជិកក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការ ចំណុះរដ្ឋបាលសាលាស្រុកបុរីជលសារ ផងដែរ ៕ ដោយ : លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button