ព័ត៌មានជាតិ
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុង ចំនួន ៥៩៨នាក់
(ភ្នំពេញ)៖នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទ«អូមីក្រុង»ចំនួន ៥៩៨នាក់ ក្នុងនោះករណីនាំចូលចំនួន២៦នាក់ និងឆ្លងក្នុងសហគមន៍៥៧២នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៣៥៨នាក់ និងអ្នកស្លាប់២នាក់។
ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមការប្រកាសនេះកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២៧,៥៧៥នាក់, អ្នកជាសះស្បើយសរុបចំនួន១២១,១២៥នាក់, ស្លាប់សរុបចំនួន៣,០២២នាក់៕ព័ត៌មានលំអិតសូមអាននូវសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដែលមានដូចខាងក្រោម៖