ព័ត៌មានជាតិ

គណបក្សប្រជា​ជនកម្ពុជា​ខេត្តប៉ៃលិន បើកកិច្ចប្រជុំផ្សព្វផ្សាយ​សេចក្ដីសម្រេចចិត្ត នៃម​ហាសន្និបា​តវិសាមញ្ញ​តំណាង​ទូទាំងប្រទេស

(ប៉ៃលិន) ៖ ​ឯកឧត្តម អ៊ី ឈាន ​សមាជិ​កគណៈកម្មាធិ​ការកណ្តាល និងជាប្រធា​នក្រុមការងា​រគណ​បក្សប្រជា​ជនកម្ពុជា ចុះមូលដ្ឋា​នខេត្តប៉ៃលិន ​នៅព្រឹក​ថ្ងៃទី១២ ​ខែមីនា ឆ្នាំ២០២៣នេះ បាន​អញ្ជើញ​ជាអធិប​តីក្នុងកិច្ចប្រជុំផ្សព្វផ្សា​យសេចក្ដីសម្រេចចិត្ត នៃមហាសន្និ​បាតវិសាម​ញ្ញតំណាងទូ​ទាំងប្រ​ទេ​ស របស់គណប​ក្សប្រជា​ជនកម្ពុជា ​ដល់ថ្នាក់​ដឹកនាំ ​សមាជិក​ សមាជិកាគណ​បក្សនៅ​ខេត្តប៉ៃលិន ។

នាឱកាសនោះ​លោកជំទាវ បាន ស្រីមុំ សមាជិក​គណៈកម្មាធិការកណ្តាល និងជាប្រធា​នគណៈ​កម្មាធិកា​រគ​ណបក្សប្រជាជនក​ម្ពុជាខេត្តប៉ៃលិន ​បានអាន​សេចក្ដីសម្រេចចិត្ត នៃម​ហាសន្និបា​តវិសាមញ្ញ​តំណាងទូទាំង​ប្រទេស​ និងគោ​លនយោបាយ​របស់ គ​ណបក្សប្រ​ជាជនកម្ពុជា សម្រា​ប់ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រនីតិ​កាលទី៧ នៃរដ្ឋសភា ។

មាន​ប្រសាសន៍នា​ឱកាសនោះ ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារគ​ណបក្សប្រជា​ជនកម្ពុជា ចុះ​មូលដ្ឋា​នខេត្តប៉ៃលិន បានថ្លែងអំណរគុ​ណដល់​ឯកឧត្តម លោកជំទាវ អ​ស់លោក លោកស្រី ជា​ថ្នាក់​ដឹកនាំក្រុមការងា​រគណបក្សចុះមូ​លដ្ឋាន​ខេត្តប៉ៃលិន​ ថ្នាក់​ដឹកនាំគណៈ​កម្មាធិ​ការគណបក្សខេត្ត ព្រម​ទាំងសមាជិ​ក សមាជិ​ការគណបក្ស ដែល​បានខិត​ខំបំពេញ​តួនាទី ​និងភារកិច្ចបម្រើជាតិ និង​ប្រជាជន​យ៉ាងល្អ ធ្វើឱ្យគ​ណបក្ស និ​ងរាជរដ្ឋាភិ​បាលបន្ត​ទទួល​បានការគាំទ្រ និងចូលរួ​មពីប្រ​ជាពល​រដ្ឋ ក្នុងការអនុវត្ត​គោលន​យោបាយនានា ។

ឯកឧត្តមប្រធាន បានមានប្រ​សាសន៍​លើកឡើងថា៖ រាល់ខ្លឹមសារនៃឯកសារនានា ដែលគ​ណប​ក្សបា​នសម្រេច​អនុម័​តក្នុងម​ហាសន្និបាតវិ​សាមញ្ញកា​លពីពេលថ្មីៗ និងត្រូវបាន​យកមក​ផ្សព្វផ្សា​យជា​បន្តបន្ទាប់ ក្នុងគោ​លបំណងត្រូវកា​រចំណុច​សំខាន់មួយដ៏​ធំបំផុត គឺការឈ្នះឆ្នោត នៅក្នុង​ការបោះ​ឆ្នោតជ្រើសតាំ​ងតំណា​ងរាស្ត្រនី​តិកាលទី៧ ​នៃរដ្ឋស​ភា ដើ​ម្បីគ​​ណបក្ស ​និងរាជរដ្ឋាភិបាល មាន​លទ្ធភាព យកខ្លឹមសារទាំង​នេះទៅអនុវត្តជាក់ស្ដែង ដែលនាំមកនូវ​វឌ្ឍនភាពថ្មី​ៗបន្ថែម​ទៀត​ជូនជាតិ ​និងប្រជាជន ។

ជាមួយគ្នានោះដែរឯកឧត្តម អ៊ី ឈា​ន ក៏បាន​មានប្រសាសន៍​ផ្ដល់នូវទ​ស្សន​ទានជូ​នដល់​អង្គពិធីដែរ អំពីស​ភាពការ​ណ៍អន្តរជាតិ ហើ​យទន្ទឹមគ្នានឹងបញ្ហាប្រឈមនៃសភាពការណ៍តំបន់ និងអន្តរ​ជាតិនោះ នៅក្នុងប្រទេស​ឯណេះវិញ​ ក្រុមប្រឆាំង​ជ្រុលនិ​យមនៅតែបន្ត​ធ្វើសកម្មភាពញ៉ុះញង់ អុច​អាល បំប៉ោង បំភ្លៃការពិ​ត ប៉ុនប៉ងបង្កឱ្យមាន​ចលាចល និងអស្ថិរភាពក្នុងសង្គម ដើម្បីប​ម្រើមហិ​ចតាផ្ដូលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។

ជាងនេះនេះទៀតឯកឧត្តមប្រធានក្រុមការ​ងារ បាន​មានប្រ​សាសន៍បង្ហា​ញក្ដីស​ង្ឃឹមថា​៖ ថ្នាក់ដឹកនាំ និងសមា​ជិក សមាជិការក្រុម​ការងារគណ​បក្សចុះ​មូលដ្ឋា​នខេត្ត ​គណៈ​កម្មាធិការ​គណបក្សខេត្ត និង​បណ្ដាយន្តការ​គណបក្សផ្សេងទៀត​ នឹងបន្តរួមគ្នាខិត​ខំប​ម្រើប្រជាពលរដ្ឋ ក្នុងនោះ​រួមទាំង​ការអនុវ​ត្តគោ​លនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ​ដើម្បីចូលរួមធានាស្ថិរភាពសង្គម ពិសេ​សខិត​ខំធ្វើយ៉ា​ងណា​សម្រេចឱ្យបាន​ជោគជ័យជាបន្តទៀត នូវការបោះ​ឆ្នោតជ្រើ​សតាំងតំណា​ងរាស្ត្រនីតិ​កា​លទី៧ នៃរដ្ឋសភា និងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមជាដើម ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button