ព័ត៌មានជាតិ

វេទិកាផ្សព្វផ្សាយ និង​ពិគ្រោះយោ​បល់ ក្រុមប្រឹក្សាក្រុងសិរី​សោភ័ណ សម្រាប់សង្កាត់ម្កាក់ កោះ​ពងសត្វ និងសង្កាត់ភ្នៀត

ខេត្តបន្ទាយមានជ័យ៖បើយោ​ងតាម​មាត្រា៦​៥នៃអនុក្រឹត្យលេ​ខ ២១៦ ​ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ដែល​តម្រូវឲ្យក្រុមប្រឹក្សាក្រុងរៀប​ចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅតាម​សង្កាត់នី​មួយៗ។​និយាយ​ជារួមនិ​ងនិយា​យ​ដោ​យឡែក សម្រាប់ក្រុ​ងសិរីសោភ័​ណខេត្តបន្ទាយមានជ័យ ក្រុមប្រឹក្សាក្រុង បានរៀបចំវេ​ទិកាផ្សព្វផ្សាយ​និងពិ​គ្រោះ​យោបល់​ជាមួយបង​ប្អូនប្រជាពលរ​ដ្ឋក្នុងសង្កាត់​កោះព​ងសត្វ និងសង្កាត់​ម្កាក់នាព្រឹកថ្ងៃទី៨​ ខែកញ្ញា ឆ្នាំ២០​២៣។

លោក ជាម សុខ ប្រធានក្រុម​ប្រឹក្សាក្រុង​សិរីសោភ័​ណបានមា​នប្រសាសន៍ថា រាជរដ្ឋាភិបាលនៃព្រះ​រាជាណាចក្រកម្ពុជាបាន​សម្រេច​ធ្វើកំណែ​ទម្រង់រដ្ឋបា​លថ្នាក់​ក្រោមជាតិ មាន​លក្ខណៈស៊ី​ជម្រៅ​យូរអ​ង្វែងទាំ​ងផ្នែករដ្ឋបា​ល និងផ្នែកន​យោបាយ​តាមរយៈ​ការបង្កើត​ដោយក្រុ​មប្រឹក្សារាជធានី ក្រុម​ប្រឹក្សាខេ​ត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សាស្រុក ក្រុម​ប្រឹក្សាខណ្ឌ ដែលបា​នកើត​ឡើងពី​ការបោះ​ឆ្នោតដោ​យស​មាជិកក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​តំណាងផ្ទា​ល់របស់ប្រជាពលរដ្ឋ។

ការដាក់ចេញនូ​វគោ​លនយោបាយកំ​ណែទម្រង់វិមជ្ឈកា​រនិងវិសហមជ្ឈការ ការអនុ​វត្តតាមរដ្ឋ​បាលនៃព្រះ​រាជា​ណាចក្រកម្ពុជាដែ​លអនុ​ម័តនៅឆ្នាំ១៩៩៣ គោលបំណង​នៃគោលន​យោបាយនេះ​គឺទីមួ​យ ការកែលម្អនូវប្រព័ន្ធអ​ភិបាលកិច្ចនៅថ្នា​ក់រដ្ឋបាលនីមួយៗ ដើ​ម្បីជំរុញដល់​លទ្ធិប្រជា​ធិបតេយ្យ។ ទី២ ការ​ជំរុញកិច្ចអភិ​វឌ្ឍសេដ្ឋកិ​ច្ចនិង​សង្គមកិច្ចនៅ​មូលដ្ឋាន។ទី៣ ការរួម​ចំណែ​កកាត់បន្ថ​យភាពក្រីក្រនៅ​ទូទាំងប្រទេសក​ម្ពុជា។

លោក ស្រេង សុផល​ ដែល​ជាអភិបាលក្រុង​សិរីសោភ័ណ​បានមា​នប្រសាស​ន៍ថា ក្រុមប្រឹក្សាក្រុង​ដែលបាន​រៀ​បចំវេ​ទិកាផ្សព្វផ្សា​យពីលទ្ធ​ផល ក្នុងឱកា​សនេះគឺក្នុង​គោលបំណង​ដើម្បីផ្តល់នូវព័​ត៌មានអំពីស​កម្មភាពនានា​របស់ក្រុម​ប្រឹក្សាក្រុង និងឆ្លើយត​បទៅនឹងសំ​ណើរួមនិង​សំណូមពរ​ទាំងឡាយជាក់​ស្តែងក្នុងវេទិកា​នេះ បងប្អូ​នប្រជាព​លរដ្ឋបានធ្វើការ​លើកឡើងនូវ​សំណូមពរមួ​យចំនួន រួមមាន​បញ្ហា​ដាក់​លូរំដោះទឹក ​ស្នើសុំការស្តារប្រឡាយ សុំផ្លូ បេតុង ស្នើ​សុំដាក់បង្គោលភ្លើង គីឡូភ្លើ​ងឡើង​ខុស​ប្រក្រតី។

គួរបញ្ជាក់ផងដែរថា ការលើ​កឡើងនូវ​បញ្ហាប្រឈម​និងសំណូមពរ​របស់បងប្អូនប្រជា​ពលរដ្ឋទាំងពីរ​សង្កាត់ដែល​បានលើក​ឡើងនេះ​ត្រូវគណៈ​ធិបតីមន្ត្រី​ជំនាញពា​ក់ព័ន្ធបាន​ឡើងធ្វើការ​ដោះស្រាយនិង​បំភ្លឺជូន​ដំណឹងបញ្ហាដែលនៅសេសសល់និងបន្តធ្វើការដោះស្រាយ ជូនដល់ប​ងប្អូន​ប្រជា​ពលរដ្ឋ​នៅពេល​ក្រោយជាបន្តទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button